techfree.info
Constant variable ក្នុង​ VB.NET
អត្ថបទនេះខ្ញុំនឹងធ្វើការពន្យល់លោកអ្នកពីការប្រើប្រាស់អំពី Constant variable ក្នុងភាសា VB.NET។ យើងបានដឹងហើយថា variable អាចប្រែប្រួលតម្លៃរបស់វាគ្រប់ពេលទៅតាមការ assign តម្លៃថ្មីទៅឲ្យវា។មានពេលខ្លះយើងចង់ឲ្យ variable យើងបានបង្កើតមានតម្លៃមួយថេរនោះយើងចាំបាច់ត្រូវប្រើ constant variable។ វាជា variable ដែលមិនអាចផ្លាស់ប្តូរតម្លៃបាន ពេលបង្កើត constant variable ត្រូវប្រើ keyword const ហើយដាច់ខាតត្រូវ assign តម្លៃទៅឲ្យវានៅពេលនោះ។