techfree.info
ប្រើប្រាស់ភាសារបស់ Web ដើម្បីបង្កើតកម្មវិធី Desktop ជាមួយ Electron
កាលពីមុនដើម្បីបង្កើតកម្មវិធី Desktop អ្នកអភិវឌ្ឍកម្មវិធីទាំងអស់តម្រូវឲ្យមានចំណេះដឹងផ្នែកភាសាកុំព្យូទ័រសម្រាប់ Desktop ដូចជា C, C++, C# និង Java ជាដើម។ ប៉ុន្តែបច្ចុប្បន្ននេះប្រសិនបើអ្នកមានចំណេះដឹងទាក់ទងនឹងការអភិវឌ្ឍកម្មវិធីសម្រាប់ Web រួចហើយ នោះអ្នកអាចបង្កើតកម្មវិធី Desktop បានយ៉ាងងាយស្រួលដោយមិនចាំបាច់សិក្សាភាសាខាងលើបន្ថែម។ Electron គឺជា Library មួយដែលអាចបង្កើតកម្មវិធីសម្រាប់ Desktop ដោយប្រើភាសា Javascript, HTML និង CSS។