techfree.info
ការប្រើប្រាស់បច្ចេកវិទ្យាមិនសមស្របកំពុងបំផ្លាញទំនាក់ទំនងគ្រួសាររបស់ប្រជាជនសឹង្ហបុរី
សឹង្ហបុរីគឺជាប្រទេសដ៏រីកចំរើនមួយនៅទ្វីបអាសុី ហើយក៏ជាប្រទេសមួយដែលប្រជាជនមានស្តង់ដារនៃការរស់នៅខ្ពស់ផងដែរ។ ប៉ុន្តែរឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺប្រជាជនប្រទេសនេះមិនសូវមានទំនាក់ទំនងគ្រួសារល្អនោះទេ។ យោងទៅតាមការស្ទង់មតិប្រជាជនសឹង្ហបុរីចំនួន 500នាក់ បានឲ្យឃើញថាមួយភាគបួននៃពួកគេកំពុងតែគិតពីរឿងលែងលះដៃគូរ។ បន្ទាប់ពីរឿងកូនៗ និងហិរញ្ញវត្ថុ ការងប់ងល់នឹងបច្ចេកវិទ្យាគឺជាមូលហេតុដ៏ធំមួយនៃការលែងលះ។