techfree.info
ចំនុចល្អៗដែលគួរអនុវត្តក្នុងការសរសេរកូដ Javascript
Javascript គឺជាភាសាកុំព្យូទ័រមួយដែលពេញនិយមបំផុតនៅក្នុងបង្កើត និងរចនាគេហទំព័រ ។ ជាទូទៅភាសានេះមិនសូវមានភាពលំបាកក្នុងការសិក្សា និងប្រើប្រាស់ទេ បើធៀបនឹងភាសាដទៃ។ វាមានលក្ខណៈអនុគ្រោះច្រើនចំពោះការសរសេរកូដ ព្រោះអ្នកប្រើប្រាស់អាចសរសេរកូដរបស់ខ្លួនជាច្រើនទម្រង់ខុសៗគ្នា។ ប៉ុន្តែវាជារឿងដ៏ល្អមួយដែលអ្នកផ្ចិតផ្ចង់បន្តិចក្នុងការសរសេរកូដ ព្រោះការសរសេរកូដមិនស្របតាមស្តង់ដារ​ មិនត្រឹមតែធ្វើឲ្យគេហទំព័រទាំងមូលដើរយឺតនោះទេ វាក៏អាចបង្កើតជាកំហុសឆ្គងដោយចៃដន្យផងដែរ។