techfree.info
ស្វែងរកចំនុចខ្សោយសុវត្ថិភាព WordPress ជាមួយនឹង WPScan
WordPress គឺជាកម្មវិធីប្រភេទ Content Management System (CMS) ដ៏ពេញនិយមមួយដែល មានអ្នកប្រើប្រាស់ជាច្រើននៅលើពិភពលោក។ វាអនុញ្ញាត្តិឲ្យអ្នកប្រើប្រាស់អាចបង្កើតនូវគេហទំហ័រយ៉ាងងាយស្រួលដោយមិនបាច់ចំណាយពេលច្រើនក្នុងការសរសេរកូដ ។ WordPress សម្បូរទៅដោយកម្មវិធីតូចៗ (Plugin) និងការរចនា (Theme) ដែលស្ទើរតែអាចបំពេញតម្រូវការអ្នកប្រើប្រាស់បានទាំងស្រុង។ ទន្ទឹមនឹងភាពងាយស្រួលនេះ អ្នកប្រើប្រាស់ក៏មានកង្វល់ផងដែរ អំពីបញ្ហាសុវត្ថិភាព បន្ទាប់ពីពួកគេទាញយកកម្មវិធីទាំងនោះមកប្រើប្រាស់។