cambodiadaily.com
ប្រជាជនសូដង់ចាប់ផ្ដើមទទួលពន្លឺយុត្តិធម៌ ពីតុលាការICC នឹងកាត់ក្ដីជនផ្ដាច់ការ Omar al-Bashir - The Cambodia Daily Khmer
នៅលើលោកនេះ គ្មានអ្វីទៀតទាត់ឡើយ គឺមានតែពេលវេលាប៉ុណ្ណោះ ដែលជាដែនកំណត់នៃជោសវាសនារបស់ មនុស្ស ជាពិសេស មេដឹកនាំផ្ដាច់ការដែល មានបាបកម្មជាប់នឹងខ្លួន ដោយសារកាន់អំណាច បំពានសិទ្ធិសេរីភាព រំលោភសិទ្ធិមនុស្ស និងកឹបកេងទ្រព្យរបស់ប្រទេស។ សម្រាប់ប្រជាជន សូដង់ ជាពិសេស សហគមន៍តំបន់ដាហ្វ័រដែលធ្លាប់ឈឺចាប់ពីសំណាក់ ជនផ្ដាច់ការ Omar al-Bashir គឺចាប់ផ្ដើមទទួលពន្លឺនៃយុត្តិធម៌ ហើយពេលនេះ ។ លោក Omar al-Bashir ត្រូវបានប្រជាជននិងកងទ័ពសូដង់ទាញទម្លាក់ពីអំណាចនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ។ បាតុកម្មរបស់ប្រជាជនសូដងនៅរដ្ឋធានី កាទុំ រាប់ម៉ឺននាក់ បានប្រព្រឹត្តទៅរហូតដល់បីខែ ទើបទម្លាក់ជនផ្ដាច់មួយនេះបាន។ ជនផ្ដាច់ការ នេះ បានព្យាយាមកា្រញមួយអាណត្តិទៀត ដែលលោកថាលោកចង់កាន់អំណាចអោយបាន ៣៥ឆ្នាំ។ តែជោគវាសនារបស់បុរសនេះគឺត្រឹមតែ៣០ ក៏បានទាញទម្លាក់ពីអំណាច។ បុរសម្នាក់នេះហើយដែលឡើងកាន់អំណាច ដោយសាររដ្ឋប្រហារនៅឆ្នាំ១៩៨៩។ នៅពេលខ្លួនកាន់អំណាចកាន់តែយូរឆ្នាំ គឺកាន់តែឃោរឃៅនិងផ្ដាច់ការ។ បុរសខ្លាំងរូបនេះ គឺជាមេដឹកនាំដែល បង្ក្រាបក្រុមប្រឆាំងមិនរើសសមរភូមិឡើយតាមរយៈការបង្ក្រាបកំទេច នៃទ្រឹស្ដីនយោបាយ ឈ្នះៗរបស់ខ្លួន។ ក្នុងអំឡុងកាន់អំណាច៣០ បុរសនេះ និងបក្សពួក បានប្រព្រឹត្តខ្លាំងណាស់នូវ ការរំលោភបំពានសិទ្ធិមនុស្ស …