cambodiadaily.com
កម្ពុជាហៅការសម្រេចដកហូតប្រព័ន្ធអនុគ្រោះពន្ធEBA ដោយផ្នែកថាជារឿងអយុត្តិធម៌ - The Cambodia Daily Khmer
កម្ពុជាតាមរយៈ ក្រសួងការបរទេស បានចេញមុខហៅសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ដែលដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងសព្វាវុធឬ ហៅថាEBA ជាបណ្តោះអាសន្ននោះថា ជារឿងដ៏អយុត្តិធម៌ និងបង្ហាញពីការអនុវត្តស្តង់ដារពីរ។ រដ្ឋាភិបាលកម្ពុជា ដែលពលរដ្ឋ ក៏ដូចជាក្រុមបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលតែងមើលឃើញពីការអនុវត្តច្បាប់ដែលមានស្តង់ដារពីរនោះ ហើយរដ្ឋាភិបាលក៏តែងបដិសេធការមើលឃើញនេះ ក៏ចាប់ផ្តើមរិះគន់អន្តរជាតិ និងចេះស្រែកពីភាពអយុត្តិធម៌វិញម្តង។ ការស្រែកថាអយុត្តិធម៌នេះ ក្រោយពេលសហភាពអឺរ៉ុបបានប្រកាសពីការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាដោយផ្នែកលើមុខទំនិញមួយចំនួន។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប កាលពីថ្ងៃម្សិលមិញ គណៈកម្មការអឺរ៉ុបបានសម្រេចដកផ្នែកអនុគ្រោះពន្ធលើទំហំមួយភាគប្រាំ (1/5%) នៃផលិតផលកម្ពុជា ដែលនាំទៅកាន់អឺរ៉ុប មានទំហំទឹកប្រាក់ប្រមាណ១ពាន់លានអឺរ៉ូ ឬស្មើជាង១ពាន់លានដុល្លារសហរដ្ឋអាមេរិក ឬស្មើប្រមាណ ២០% ដែលបានផ្តល់ឱ្យកម្ពុជាក្រោមគម្រោងពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)។ ការសម្រេចនេះដោយអឺរ៉ុបអះអាងថា កម្ពុជានៅតែរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធទៅលើគោលការណ៍សិទ្ធិមនុស្សដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ អឺរ៉ុបក៏បានលើកឡើងថា សម្រេចនេះ នឹងធ្វើឱ្យប៉ះពាល់ទំនិញផ្សេងៗ ដូចជាស្ករស ហើយក៏ប៉ះពាល់ដល់វិស័យឧស្សាហ៍កម្មកាត់ដេរសម្លៀកបំពាក់និងស្បែកជើងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសកម្ពុជាបានចាត់ទុកសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបថា ជារឿងដ៏អយុត្តិធម៌ដែលផ្តើមចេញពីការភាន់ច្រលំ និងការយល់ខុសពីតថភាពជាក់ស្តែងនៅកម្ពុជា។ ក្រសួងការបរទេសកម្ពុជា ក៏បានហៅសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបនេះថា ធ្វើឡើងក្រោមហេតុផលនយោបាយ និងជាការអនុវត្តស្តង់ដារពីរ ដោយអឺរ៉ុបមិនបានមើលឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការលើកកម្ពស់សិទ្ធិមនុស្ស និងគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនោះឡើយ។ ទោះបីជាយ៉ាងនេះក្តី តំណាងមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខ និង ជាអនុប្រធានគណៈកម្មការអឺរ៉ុបលោក Josep Borrell មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មាននោះថា …