cambodiadaily.com
ប្រធានាធិបតីចិនអះអាងថា បន្តិចទៀត យើងនឹង​ឈ្នះមេរោគ​កូរ៉ូណា តែ WHO បាន​ហៅ​មេរោគ​នេះ ថាសាហាវជាងអំពើភេរកម្ម - The Cambodia Daily Khmer
ប្រធានាធិបតីចិន ស៊ីជីនពីងដែលបានសម្រេចពាក់ម៉ាសមុខ ព្រោះតែខ្លាច ការឆ្លងមេរោគកូរ៉ូណា បានអះអាងជាថ្មីម្ដងទៀតថា មិនយូរទេ យើងនឹងឈ្នះលើសមរភូមិមេរោគកូរ៉ូណា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន CCTV កាលពី អង្គារទី១១កុម្ភៈ។ លោកស៊ីបាន ទទូចថា ទោះបីយើងនឹងឈ្នះមេរោគនេះក៏ដោយ តែ យើងត្រូវរួមគ្នា ប្រយុទ្ធប្រឆាំងវា ដោយសេចក្ដីទុកចិត្តនិងសង្ឃឹមទៅមុខទៀត។ កាលពីសប្ដាហ៍មុន លោកស៊ីបាន សម្រេចពាក់ម៉ាសជាលើកដំបូង នៅពេលលោក ទៅពិនិត្យដោយផ្ទាល់ សហគមន៍មួយនៅជាយក្រុងប៉េកាំង ដើម្បីស្វែងយល់ពីស្ថានភាពនៃការឆ្លងមេរោគដ៏កាយសាហាវនេះ។ តាមតួលេខ ដែលបង្ហោះដោយ បណ្ដាញផ្សាយព័ត៌មាន CNN គឺមនុស្សស្លាប់នៅចិន បានកើនដល់ទៅ១ពាន់ ១១៥នាក់ ហើយអ្នកឆ្លងកើនជាង៤ម៉ឺន៤ពាន់នាក់គិតត្រឹមថ្ងៃទី១២កុម្ភៈនេះ។ ស្របដែល ស្ថានភាពអ្នកស្លាប់កើនឡើងក្នុងមួយថ្ងៃជាង១០០នាក់ អង្គការសុខភាពពិភពលោក WHO បានធ្វើការព្រមានថា ការសម្លាប់មនុស្ស ដោយមេរោគកូរ៉ូណា គឺសាហាវខ្លាំង គឺជាងការផ្ទុះជំងឺរលាកផ្លូវដង្ហើមឈ្មោះថាជំងឺសា នោះទៅទៀត។ លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការរបស់WHO បាននិយាយថា កូរ៉ូណាវីរុសប្រភេទថ្មីនេះ គឺសាហាវជាងការវាយប្រហារដោយ «ភេរវកម្ម» ទៅទៀត ។ លោកបន្តថា …