cambodiadaily.com
ផលិតករភាពយន្តអាមេរិកពីររូបមកដល់កម្ពុជាដើម្បីបញ្ចាំងភាពយន្តឯកសារស្តីពីអំណាចនៃការសិក្សាមុខវិជ្ជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា - The Cambodia Daily Khmer
ផលិតករភាពយន្តអាមេរិក ២រូប ឈ្មោះ Kip និង Kern Konwiser ដែលធ្លាប់បានទទួលពានរង្វាន់ Emmy បានមកដល់ប្រទេសកម្ពុជា ដើម្បីធ្វើការបញ្ចាំងភាពយន្តឯកសាររបស់គេ ស្តីពីអំណាចនៃការសិក្សាមុខវិជ្ជា STEM (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាដែលចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ នេះ ឲ្យដឹងថា ទស្សនកិច្ចរបស់ពួកគាត់ ឧបត្ថម្ភថវិកាដោយកម្មវិធីបញ្ចាំងភាពយន្តអាមេរិក (AFS) ដែលជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់ស្ថានទូត ទៅលើប្រធានបទ យុវជន បច្ចេកវិទ្យា និងការសិក្សា នៅក្នុងការ រំលឹក ពេញមួយឆ្នាំ ខួបលើកទី ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា។ កាលពីប៉ុន្មានម៉ោងមុននេះ ផលិតករភាពយន្ត ឈ្មោះ Kip និង Kern Konwiser បានចូលរួមនៅក្នុងការបញ្ចាំងភាពយន្តជូនសាធារណជន ដែលមានចំណងជើងថា Make It Work នៅរោងភាពយន្ត លេជេន (Legend) ក្នុងផ្សារទំនើប Exchange Square …