cambodiadaily.com
តើមេបក្សប្រឆាំងនៅវេណេហ្សូអេឡាចូលប្រទេសវិញ ដោយវិធីណា ? តើ លោកម៉ាឌូរ៉ូហ៊ានចាប់ខ្លួន ដែរទេ? - The Cambodia Daily Khmer
ខណៈនេះ លោក វ័ន្តកៃដូ មេបក្សប្រឆាំងដ៏សកម្ម និងលិចធ្លោនៃប្រទេសវេណហ្សូអេឡា កំពុងស្ថិតនៅ ក្រៅប្រទេសនៅឡើយទេ។ លោកបានចាកចេញពីប្រទេស កាលពី២ សប្ដាហ៍មុននេះ ដែលជាការបំពាន លើបំរាមរបស់តុលាការកំពូល បានហាមឃាត់អ្នកនយោបាយ វ័យក្មេងនេះ ចាកចេញពីប្រទេស។ ក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុប នៅអាមេរិក និងនៅប្រទេសកូឡំប៊ី លោកវ័ន្តកៃដូ បានជួបមេដឹកនាំបរទេសជាច្រើនរូប ក្នុងនោះមានទាំងប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងប្រធានគោលនយោបាយការបរទេសនៃសហផាពអឺរ៉ុប។ អ្នកនយោបាយ ដែលមាន ប្រទេសប្រជាធិបតេយ្យជឿនលឿន ជិត៦០ ប្រទេសបាន គាំទ្រ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទីនៃប្រទេសវេណេហ្សូអេឡា ខណៈប្រទេសទាំងនោះ ចាត់ទុកលោកនីកូឡាស់ម៉ាឌូរ៉ូថា ជាប្រធានាធិបតីមិនស្របច្បាប់ មិនស្របនឹង ឆន្ទៈរបស់ ប្រជាជន។ លោកម៉ាឌូរ៉ូបាន ជាប់ឆ្នោតប្រធានាធិបតី នៅក្នុងការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០១៩ ក្រោមការបោះឆ្នោត មួយដែលលោកកំចាត់បេក្ខជន បក្សប្រឆាំង មិនអោយមានវត្តមានក្នុងប្រទេស និងមិនអោយក្លាយជាបេក្ខជនប្រធានាធិបតីប្រកួតជាមួយនឹងលោក។ លោក ម៉ាឌូរ៉ូទទួលបានការគាំទ្រ តែពីមេដឹកនាំ និងប្រទេសបែបផ្ដាច់ការនិយម ដូចជាអ៊ីរ៉ង់ កូរ៉េខាងជើង ចិន រុស្ស៊ី …