cambodiadaily.com
អ្នកវិភាគថា លោក ហ៊ុន សែន នឹងមិនផ្តល់សេរីភាពពេញលេញជូនលោក កឹម សុខា នៅថ្ងៃទី ១៥មករា ឡើយ - The Cambodia Daily Khmer
អ្នកវិភាគនៅក្រៅប្រទេសលើកឡើងថា ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នឹងមិនផ្តល់សេរីភាពពេញលេញជូន លោក កឹម សុខា ឡើយ បើទោះបីជាសវនាការប្រធានគណបក្សប្រឆាំងរូបនេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ មករា ខាងមុខ។ ការលើកឡើងនេះ ក្រោយពេលមានភាពល្បីតគ្នាថា លោក កឹម សុខា នឹងត្រូវគេដោះលែងឲ្យមានសេរីភាពនយោបាយ១០០% នៅពេលសវនាការថ្ងៃទី១៥ ខែមករា។ សម្រាប់អ្នកវិភាគនយោបាយ​ដែលកំពុងរស់នៅក្រៅប្រទេស លោក គឹម សុខ វិញយល់ថា គំនិតថានឹងដោះលែង លោក កឹម សុខា ឱ្យមានសេរីភាពនយោបាយ១០០ភាគរយនោះ គឺគ្រាន់តែជារបៀបស្រមៃនយោបាយសុទ្ធសាធ។ លោកបន្តថា លោក កឹម សុខា មានជំហររឹងមាំក្នុងសកម្មភាព​នយោបាយ​ ដូច្នេះ ជាក់ស្ដែងណាស់ គ្មានទេការប្រគល់សេរីភាពនយោបាយ១០០% ឱ្យលោក ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​។ លើសពីនេះទៀត លោកថា លោក ហ៊ុន សែន អាចដោះលែងលោក កឹម សុខា ឲ្យធ្វើនយោបាយពេញលេញទៅបាន លុត្រាតែមេបក្ស​កាន់អំណាចមួយនេះ …