cambodiadaily.com
រដ្ឋាភិបាលបញ្ជាឱ្យមានការត្រួតពិនិត្យសំណង់អគារទូទាំងប្រទេស - The Cambodia Daily Khmer
រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិសហការគ្នាដើម្បីត្រួតពិនិត្យរាល់សំណង់អគារទាំងអស់ឡើងវិញ។ ការបញ្ជានេះ ធ្វើឡើងក្រោយពេលមានហេតុការណ៍បាក់រលំសំណង់អគារធំៗ រយៈពេល៧ខែចុងក្រោយនេះ បណ្តាលឱ្យមានមនុស្សជាង៦០នាក់ ស្លាប់ និងរងរបួសរាប់សិបនាក់ផ្សេងទៀត។ ហេតុការណ៍បាក់រលំសំណង់អគារទាំងនោះ រួមមានការបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុកាលពីថ្ងៃទី២២មិថុនា ឆ្នាំមុន ដែលមានថៅកែជាជនជាតិចិនបណ្តាលឱ្យកម្មករខ្មែរ២៨នាក់ស្លាប់ និង២៦នាក់ទៀតរងរបួស។ ការបាក់រលំសំណង់អគារសាលាឆាន់វត្តគោកចក ក្រុងសៀមរាប កាលខែធ្នូ ឆ្នាំ២០១៩ បណ្តាលឱ្យមនុស្សស្លាប់៣នាក់ និងរបួសជាង១០នាក់។ ចុងក្រោយករណីបាក់រលំអគារកម្ពស់៧ជាន់នៅខេត្តកែបកាលពីថ្ងៃទី ៣មករា ឆ្នាំនេះ បណ្តាលឱ្យមនុស្សស្លាប់៣៦នាក់ និងរបួស២៣នាក់។ ក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់នៅថ្ងៃនេះ បានចេញសេចក្តីណែនាំទៅមន្ត្រីក្រសួង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងការអនុវត្តច្បាប់ ស្តីពីសំណង់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមាន។ យ៉ាងណាក៏ដោយចុះ សង្គមស៊ីវិលដែលធ្វើការងារលើវិស័យនេះ យល់ថាករណីបែបនេះ នឹងកើតមានបន្តទៀត ប្រសិនបើរដ្ឋាភិបាលមិនអាចលុបបំបាត់អំពើពុករលួយ និងបក្ខពួកនិយមបាន។ បន្ថែមពីនេះ វប្បធម៌ការពារគ្នា ឬ វប្បធម៌គ្មានការទទួលខុសត្រូវ ដែលជាហេតុធ្វើឱ្យប្រព័ន្ធច្បាប់នៅកម្ពុជាកាន់តែទន់ខ្សោយ។ កាលពីថ្ងៃទី ៥ មករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងការពារចៅហ្វាយខេត្តកែប និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត …