cambodiadaily.com
ផ្កាយរណអាមេរិក ចាប់បានរូបភាពគា្រប់មីស៊ីលអ៊ីរ៉ង់បះត្រូវយន្តហោះអ៊ុយក្រែន ករណីនេះ កាណាដា និងអង់គ្លេសប្រតិកម្ម នឹងអ៊ីរ៉ង់ - The Cambodia Daily Khmer
លោកនាយករដ្ឋមន្រ្ដី នៃប្រទេសអង់គ្លេសនិង កាណាដា សម្ដែងកំហឹងនឹងប្រទេសអ៊ីរ៉ង់ថាមានកំហុសដែលបណ្ដាលឱ្យគ្រាប់មីស៊ីលហោះទៅប៉ះយន្ដហោះ អ៊ុយក្រែនផ្ទុកអ្នកដំណើរ១៧៦នាក់ហើយផ្ទុះស្លាប់ទាំងអស់ក្នុងមានជនជាតិ កាណាដា ៦៣នាក់ និងអង់គ្លេស ៣នាក់ក្នុងហេតុការណ៍ អ៊ីរ៉ង់បាញ់ស្រោច នូវគ្រាប់កាំជ្រួច ទៅលើមូលដ្ឋានកងទ័ពអាមេរិក ក្នុងទឹកដីនៃប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី៨មករា។ បណ្ដាញ ផ្សាយព័ត៌មាន BBCបានស្រង់សម្ដីពួកមន្រ្ដីអាមេរិកមកចុះផ្សាយថា យន្ដហោះBoing៧៣៧-៨០០ ត្រូវបានប៉ះទង្គិចដោយគ្រប់មីស៊ីលមួយគ្រាប់បាញ់ចេញពីប្រទេសអ៊ីរ៉ង់។ BBCបានបន្ត ថាមន្រ្ដីអាមេរិកទាំងនោះបានរកឃើញ យន្ដហោះនោះផ្ទុះធ្លាក់ដោយការចាប់បានពីប្រព័ន្ធផ្កាយរណបរបស់អាមេរិកគឺវាផ្ទុះធ្លាក់ស្របពេលដែលមីស៊ីល២គ្រឿងបានហោះសំដៅប៉ះទង្គិចវា ហើយមួយគ្រាប់បានចំយន្តហោះនោះតែម្ដង។ តែភ្លាមៗ អ៊ីរ៉ង់និងក្រុមហ៊ុនជើងហោះហើររបស់អ៊ុយក្រែន បានសន្និដ្ឋានថា យន្តហោះនោះ មានបញ្ហា ម៉ាស៊ីន និងបច្ចេកទេស គឺតាំងពីខែតុលាឆ្នាំ២០១៩។ ជនរងគ្រោះ សរុបគឺ១៧៦នាក់បានស្លាប់បាត់បង់ជីវិតទាំងអស់នៅលើយន្ដហោះប៊ូអ៊ីងនោះ។ជាតិសាសន៍អ៊ីរ៉ង់នៅលើយន្ដហោះនោះគឺមានចំនួនច្រើនជាងគេគឺដល់ទៅ៨២នាក់ កាណាដាចំនួន៦៣នាក់អ៊ុយក្រែន១១ នាក់ ស៊ុយអ៊ែត ១០នាក់ អាហ្កានីស្ថាន ៤នាក់ អាល្លឺម៉ង់បីនាក់ អង់គ្លេសបីនាក់ ។ នេះបើយោងតាមរដ្ឋមន្រ្ដីការបរទេសអ៊ីរ៉ង់ ជូននូវទិន្នន័យដល់បណ្ដាញផ្សាយព័ត៌មានអាមេរិកCNN។ យន្តហោះនោះ បានហោះចេញពីព្រលាន របស់វា នៅក្រុងតេហេរ៉ង់តែ៦នាទីប៉ុណ្ណោះ ក៏បានជួបនឹងឧបទ្ទវហេតុដូចនេះ គឺចំពេល អ៊ីរ៉ង់វាយប្រហារសងសឹកលើអាមេរិក ដោយបាញ់កាំជ្រួចចំនួន ១៦ដើម។ យ៉ាងណា សម្រាប់អ៊ីរ៉ង់នៅតែបដិសេធថា កាំជ្រួចរបស់ខ្លួនមិនបាន បាញ់យន្តហោះនោះទេ ។ សម្រាប់កាណាដាបាត់បង់ប្រជាពលរដ្ឋរបស់ខ្លួន៦៣នាក់។ លោក ចាស្ទីនទ្រូដូ ប្រធានាធិបតីកាណាដាអះអាងថា ចារកម្មកាណាដានិងរួមនឹងចារកម្មរបស់សម្ព័ន្ធមិត្តបាន បង្ហាញថាយន្ដហោះអ៊ុយក្រែននេះពិតជាត្រូវបានបាញ់ធ្លាក់ដោយមីស៊ីលអ៊ីរ៉ង់។លោកបានស្នើឱ្យមានការស៊ើបអង្កេតស្វែងរកបុព្វហេតុនៃការធ្លាក់នោះ ។យ៉ាងណា …