cambodiadaily.com
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏រាប់ពាន់នាក់ តវ៉ាឱ្យតំណាងខ្លួនបានចូលធ្វើការ និងទាមទារលក្ខខណ្ឌការងារប្រសើរ - The Cambodia Daily Khmer
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ រាប់ពាន់នាក់នាំគ្នាធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនតវ៉ាប្រឆាំងនឹងការធ្វើទុក្ខបុកម្នេញលើប្រធានសហជីពរបស់ខ្លួន ព្រមទាំងទាមទារឱ្យម្ចាស់ក្រុមហ៊ុន តម្លើងប្រាក់ឈ្នួលអប្បរមារ និងលក្ខខណ្ឌការងារប្រសើរ។ ទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់នៅថ្ងៃនេះ បានបង្ហាញសកម្មភាពកម្មករក្រុមហ៊ុននេះ រាប់ពាន់នាក់នាំគ្នាចេញមកធ្វើកូដកម្ម និងមានកាន់បដាសរសេរក្នុងអត្ថន័យ ទាមទារឱ្យប្រធានសហជីពរបស់ខ្លួន កញ្ញា ឈឹម ស៊ីថរ បានចូលធ្វើការវិញ។ បន្ថែមពីនេះ មានអត្ថន័យស្នើសុំឱ្យបញ្ឈប់ការប្រើអំពើហិង្សា និង បៀតបៀនផ្លូវភេទ មកលើបុគ្គលិកបម្រើការងារនៅក្រុមហ៊ុនេះ ពីសំណាក់ភ្ញៀវ ហើយក៏ទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ការពារសុវត្ថិភាពបុគ្គលិក។ លើសពីនេះ ទៀតពួកគេទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើប្រធានសហជីពរបស់ខ្លួន ព្រោះថាការទាមទារលក្ខខណ្ឌការងារប្រសើរ ពិសេសការតម្លើងប្រាក់ឈ្នួលសមរម្យ គឺជាសិទ្ធិសេរីភាពរបស់បុគ្គលិកគ្រប់រូប ពុំមែនជាបទល្មើសឧក្រិដ្ឋអ្វីនោះទេ។ បដាខ្លះទៀតក៏ទាមទារឱ្យក្រុមហ៊ុនបញ្ឈប់ការរើសអើង ឬ គំរាមកំហែង តំណាងបុគ្គលិក ឬ សហជីព ។ បុគ្គលិកក្រុមហ៊ុនល្បែងស៊ីសង និងសណ្ឋាគារនេះ បានទាមទារឱ្យក្រុមហ៊ុនទទួលយក ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ឱ្យចូលធ្វើការងារវិញ ព្រោះពួកគេថាគ្មានសហជីព គឺ គ្មានសិទ្ធិការងារជាដើម។ កាលពីថ្ងៃម្សិលមិញ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានចេញដីកាបង្គាប់ចាត់ចែងបណ្តោះអាសន្ន ដោយសម្រេចឱ្យបុគ្គលិកក្រុមហ៊ុននេះ បញ្ឈប់ការធ្វើកូដកម្ម …