cambodiadaily.com
អ៊ីរ៉ង់ចាប់ផ្ដើមបញ្ឆេះសង្គ្រាមសងសឹកវាយប្រហារអាមេរិកហើយនៅពេលនេះ - The Cambodia Daily Khmer
សង្គ្រាមសងសឹករបស់អ៊ីរ៉ង់ចាប់ផ្ដើមហើយនៅពេលនេះ ។ នេះ ជាការប្រកាសរបស់ក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ នៅព្រឹកព្រលឹមថ្ងៃពុធទី៨ ខែមករានេះ អ៊ីរ៉ង់បាន បាញ់កាំជ្រួចចំនួន១៥គ្រាប់ ទៅ២២គ្រាប់ ទៅលើ មូលដ្ឋានកងទ័ពអ៊ីរ៉ាក់ ដែលមានវត្តមានយោធាអាមេរិកនៅលើទឹកដី អ៊ីរ៉ាក់ចំនួន២កន្លែង។ ក្នុងពេលជាមួយគ្នានេះ អ៊ីរ៉ង់ថែមបានគំរាមថានឹងវាយប្រហារលើប្រទេសអ៊ីស្រាអែល និង អារ៉ាប់ប៊ីសាអូឌីតទៀត។ ជុំវិញការបំផ្លាញមូលដ្ឋានយោធាអាមេរិកនេះ លោកដូណាល់ត្រាំបានសរសេរនៅក្នុងទំព័រទ្វីតធឺ (Twitter) របស់លោកថា ការបាញ់ផ្លោងកាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់ មិនមានការប៉ះទង្គិចដល់កងទ័ពអាមេរិកនោះទេ។ លោកអះអាងថា លោកនឹងធ្វើសេចក្ដីថ្លែងការណ៍ច្បាស់លាស់មួយជូនពលរដ្ឋអាមេរិកាំងនៅព្រឹកថ្ងៃពុធនេះ។ ជាងនេះទៅទៀតលោកបន្តថា សព្វាវុធ និងកងទ័ពអាមេរិកនៅគ្រប់កន្លែងទាំងអស់ក្នុងពិភពលោកមានអំណាច និងប្រសិទ្ធិភាពអស្ចារ្យ។ ខណៈនេះដែរ សេតវិមាន និងក្រុមប្រឹក្សាសន្ដិសុខជាតិបានជូនដំណឹងថាអាមេរិកនឹងឆ្លើយតបឆាប់ៗបំផុតតែមិនដឹងជាឆ្លើយតបយ៉ាងណានោះទេ។ បើអាមេរិកឆ្លើយតបយ៉ាងណានោះ ថាតើនេះជាសង្គ្រាមឈូងសមុទ្រពែក្សលើកទី២ក្នុងរយៈពេល២ទសវត្សចុងក្រោយនេះនឹងទៅជាយ៉ាងណា? តាមសេចក្ដីរាយការណ៍របស់ សារព័ត៌មាន នៃគេហទំព័រ Anadolu Agency website បានស្រង់ ព្រឹត្តិការណ៍នេះ មកចុះផ្សាយថា បញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បានទទួលស្គាល់ថា ពិតជាមានគ្រប់កាំជ្រួចចំនួន ១៥គ្រាប់ ត្រូវបានបាញ់មកលើ គោលដៅ ២កន្លែងនៃមូលដ្ឋានកងទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។ នៅតំបន់ Ain al-Assad រងការវាយប្រហារចំនួន១០គ្រាប់ និង មួយទៀត គឺនៅ Erbil, ចំនួន ៤គ្រប់។តែមួយគ្រាប់ទៀត មិនបានបញ្ជាក់ថា …