cambodiadaily.com
បទវិភាគរបស់កាសែតAsia Times ៖លោកហ៊ុនសែនមានផែនការធំមួយគឺ ផ្ទេរអំណាចឱ្យកូនប្រុសលោកឱ្យបានមុនការបោះឆ្នោត២០២៣ - The Cambodia Daily Khmer
មេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រីរំពឹងថានឹងពុះពារឧបសគ្គការគំរាមកំហែងរបស់ក្រុមប្រឆាំងដោយជំនួសមកវិញនូវការស្ដារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនាំមកនូវ ការផ្លាស់ប្ដូរដ៏ភ្ញាក់ផ្អើលមួយចាប់ពីឆ្នាំ២០២០នេះតទៅ គឺការរៀបវរៈនានា ជាសាធារណៈដែលមើលឃើញជាកម្មវិធីនៃការផ្ទេរអំណាចទៅអោយកូនប្រុសច្បងរបស់លោកគឺឧត្តមសេនីយ៍ហ៊ុនម៉ាណែតដែលមានជំនាញខាងយោធាទទួលបរិញ្ញាប័ត្រពី សហរដ្ឋអាមេរិក។ សារព័ត៌មានAsia Times ដែល មានមូលដ្ឋាននៅហុងកុង ចុះផ្សាយសម្រង់វិភាគរបស់លោកលោកDavid Hutt អំពីស្ថានភាពនយោបាយនៅកម្ពុជា។ អត្ថបទវិភាគនេះ បានរៀបរាប់ជាពិសេសអំពីបញ្ហានៃព្រឹត្តិការណ៍នយោបាយកម្ពុជាផ្សាភ្ជាប់ជាមួយនឹងអំណាចនាយករដ្ឋមន្រ្ដីនិងកូនប្រុសរបស់លោក អនាគត អាចក្លាយជានាយករដ្ឋមន្ត្រី ជំនួសឱពុកលោក គឺលោកនាយកមន្ត្រីហ៊ុនសែន ។ និយាយមកដល់ត្រង់ចំណុចនេះគឺអ្នកវិភាគសម្រាប់សារព័ត៌មាននេះបានវិភាគនូវសេណារីយ៉ូផ្ទេរអំណាច ដឹកនាំរដ្ឋ។ ក្នុងកណ្ដាប់ដៃ របស់លោកនាយករដ្ឋមន្រ្ដីគឺសារព័ត៌មាននេះថាជៀសមិនផុតទេគឺអំណាចទាំងនោះបានទៅកាន់ដៃកូនប្រុសច្បងរបស់លោកដែលលោកបានត្រួសត្រាយទុករួចហើយ ។តែយ៉ាងណា អ្នកវិភាគ លោកហ៊ុនសែន ត្រូវ ពុះពាររាល់ ការគំរាមកំហែងរបស់ក្រុមប្រឆាំងនិងបញ្ហាមួយចំនួនក្នុងបក្សកាន់អំណាច របស់លោក ជាមុនសិន។ បន្ទាប់មក លោកDavid Hutt ថាពាក់ព័ន្ធនឹងសវនាការដែលនឹងមកដល់ឆាប់ៗ របស់អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិគឺនិតិវិធីចុងក្រោយ នៃល្បែងនយោបាយរបស់លោកនាយករដ្ឋមន្ត្រី។ អត្ថបទរបស់អ្នកវិភាគ យល់ថាពិបាកព្យាករណ៍ពិតមែនតែ ហ៊ាន អះអាងថាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះគេអាចរកឃើញគន្លឹះសម្រាប់មើលឃើញពីអនាគតនយោបាយកម្ពុជាពោលគឺនៅថ្ងៃទី១៥មករាមេបក្សប្រឆាំងលោកកឹមសុខានៅទីបំផុតអាចឡើងសវនាការបានហើយបន្ទាប់ពីលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនពេលរំលងអាធ្រាត្រនៅថ្ងៃទី៣កញ្ញា២០១៧ពីបទប៉ុនប៉ងផ្ដួលរំលំរដ្ឋាភីបាល។ អ្នកសង្កេតការណ៍និងអ្នកវិភាគជាច្រើនរំពឹងថាលោកកឹមសុខានឹងត្រូវកាត់ទោសពីបទប្រឆាំងនឹងរដ្ឋឃុបឃិតនឹងបរទេសហើយបន្ទាប់មកលោកត្រូវបានអនុញ្ញាតិអោយមានការសន្ទនាគ្នាជាមួយ លោកនាយករដ្ឋមន្រ្ដីទើបឱ្យមានការ លើកលែងទោសលោកកឹមសុខា ដោយព្រះមហាក្សត្រហើយ អាចបង្ខំអោយ មេបក្សប្រឆាំងរូប ទទួលយកលក្ខខណ្ឌមួយទៀតគឺមិនអាចអោយប្រឡូកចូលនយោបាយឆាប់ៗបានឡើយ។ចំពោះលទ្ធផលនេះគឺ រដ្ឋាភិបាលនឹងមិនខ្វល់ខ្វាយពីមតិរិះគន់សាធារណៈនោះទេ។ ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិប្រមូលយកអាសនៈក្រុមប្រឹក្សាឃុំក្រោយលែងឱ្យពួកគេធ្វើនយោបាយក៏លោកហ៊ុនសែនហាក់មិនខ្វល់នឹងសំពាធអន្តរជាតិឡើយ។ ប្រការអស់នេះហើយដែលបានធ្វើឱ្យកម្ពុជាត្រូវជួបបញ្ហានឹងភាគីកិច្ចសន្យាជំនួញដ៏ធំរបស់ប្រទេសនោះគឺសហភាពអឺរ៉ុបព្រោះនៅដើមខែកុម្ភៈឆ្នាំនេះប្រព័ន្ធអនុគ្រោះពន្ធដែលហៅកាត់ថា EBA ដោយផ្ដល់ឱ្យកម្ពុជាតាំងពីឆ្នាំ២០០២អាចត្រូវបាន ដកទៅវិញ។សហភាពអឺរ៉ុបបានកត់សម្គាល់កម្ពុជាមួយរយៈក្រោយនេះជាពិសេសអំពីកំណត់ត្រាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យក៏ដូចជាសិទ្ធិការងារនិងសិទ្ធិបញ្ចេញមតិថាកំពុងដើរប្រាសចាកនឹងច្បាប់អន្តរជាតិ។ លោកJosep Borrell រដ្ឋមន្រ្ដីក្រសួងការបរទេសនៃប្រទេសអេស្ប៉ាញ និងជាអនុប្រធានសហភាពអឺរ៉ុបដែលកើតដោយព្រឹត្តន័យបានប្រាប់មកកាន់ភាគីកម្ពុជាកាលពីថ្ងៃទី១៥ធ្នូក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបដោយថាកិច្ចខំប្រឹងប្រែងជាច្រើនគឺអឹរ៉ុបត្រូវការជាចាំបាច់ក្នុងការពិចារណារក្សាEBA។ប៉ុន្ដែលោកហ៊ុនសែននាយករដ្ឋមន្រ្ដីកម្ពុជានិយាយថាបើគេចង់ដកក៏ដកទៅចុះ។ ក្នុងវោហារសាស្រ្ដបែបនេះធ្វើឱ្យព័ត៌មាននានាចុះផ្សាយថាលោកនាយករដ្ឋមន្រ្ដីមិនមានគំនិតស្ដារអ្វីដែលសហភាពអឺរ៉ុបបានស្នើអោយកែប្រែឡើងវិញនោះទេ។ ក្នុងពេលថ្មីៗនេះ …