cambodiadaily.com
ស្ថានការណ៍ដ៏តានតឹងឆ្ពោះទៅរកសង្រ្គាម រវាងអាមេរិក និងអ៊ីរ៉ង់ - The Cambodia Daily Khmer
កងទ័ព ជើងអាកាសរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋ Utah បានចាប់ ផ្ដើមហ្វឹកហ្វឺន នូវយន្តហោះចម្បាំង ប្រភេទ F-35 សេរី A ចំនួន៥២គ្រឿង ដែលជាសារព្រមានទៅប្រទេសអ៊ីរ៉ង់អោយដឹងអំពីចលនា នៃការប្រើប្រាស់ ទ័ពអាកាសដើម្បី វាយប្រហារក្នុងករណីនៃការផ្ទុះសង្រ្គាម។ សារព័ត៌មាននៃគេហទំព័រ The Merrier.co.uk នៃប្រទេសអង់គ្លេស បានចុះផ្សាយនៅថ្ងៃទី៧មករានេះថា យន្តហោះ F-35 សេរី A ទាំង៥២គ្រឿងនេះ បានចាប់ហ្វឹកហ្វឺន ដោយក្រុម កងទ័ពអាកាស ពីរក្រុម គឺ ៣៨៨ និង៤១៩ ហើយសមយុទ្ធនេះ គឺសំដៅត្រៀមប្រយុទ្ធជាមួយនឹងប្រទេសអ៊ីរ៉ង់ បើសង្រ្គាមឈូងសមុទ្រពែក្យផ្ទុះឡើង។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រុម ទ័ពអាកាស ៣៨៨ បាននិយាយថា ការធ្វើសមយុទ្ធនេះ គឺមានរយៈពេល ច្រើនខែ ដែល ជា ការត្រៀមបើប្រតិបត្តិការ វាយលុក ទាំងនៅលំហអាកាស និងវាយលើដីគោកផ្ទាល់ ដោយសំដៅ វាយអោយចំគោលដៅរបស់សត្រូវ។ លោកវរៈសេនីយ៍ Steven Behmer, នៃកងទ័ពអាកាស ៣៨៨ បញ្ជាក់ថា ការពិតគេបាន ហ្វឹកហាត់ យន្តហោះ F-35 សេរី A កាលពី៤ឆ្នាំមុន ដែលវាមានសមត្ថភាពយ៉ាងប្រសិទ្ធភាពនៃការវាយប្រហារចំគោលដៅ។ យន្តហោះ ប្រភេទ F-35 សេរី A មួយគ្រឿងៗមានតម្លៃ ៨៩លាន ២សែនដុល្លារ។ វាជាប្រភេទយន្តហោះ ចុះលឿន និងឡើងលឿនបំផុត ហើយ អាចបិទបាំងពីប្រព័ន្ធរ៉ាដា ទៀតផង។ សហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះ ចម្បាំងទៅ …