cambodiadaily.com
អាមេរិកទទូចអោយចិនទទួលយកឆន្ទៈពលរដ្ឋហុងកុងស្ដែងចេញតាមរយៈបោះឆ្នោត - The Cambodia Daily Khmer
ក្រសួងការបរទេសអាមេរិក បាននិយាយថា រដ្ឋបាលស័្វយតនៃដែនដីហុងកុង បាន​ឆ្លង​កាត់ អន្តរការ ប្រជាធិបតេយ្យដ៏គន្លឹះមួយ តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាស្រុកកាល​ពីថ្ងៃ​ទី២៤វិច្ឆិកា។ ក្រសួងការបរទេសអាមេរិក បន្តថា ហុងកុងត្រូវប្រកាន់ខ្ជាប់នូវ នីតិរដ្ឋ និងកិច្ចសន្យាទាំង​ឡាយក្នុង​ការ​ការពារ សេរីភាព របស់ដែនដីនិងប្រជាជន។ ក្នុងន័យនេះសហរដ្ឋអាមេរិក សូមរំលឹកដល់បក្សកុម្មុយ​និស្តចិន ត្រូវគោរពឆន្ទៈរបស់ប្រជាជនក្រុងហុងកុង ដែលបានស្ដែងឡើងតាមរយៈលទ្ធផល​នៃ​ការ​បោះឆ្នោត។ លទ្ធ​ផលបោះឆ្នោត បានបង្ហាញថា បេក្ខជន អ្នក​ប្រជា​ធិប​តេយ្យ បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ដោយ​ឈ្នះ​រហូតដល់ទៅ ១៧​ស្រុក លើ១៨ស្រុក ធ្វើអោយ​បេក្ខជន លំអៀងចិន បានតែមួយ ស្រុក​ប៉ុណ្ណោះ។ នេះជាជ័យជម្នះរបស់ ប្រជាជនក្រុងហុងកុង ដែល​គេ​ថា អ្នកប្រជាជធិបតេយ្យបានដណ្ដើម​អំណាច​មូល​ដ្ឋានបាន​ហើយនៅលើដែនដី នៃអតីត​អាណា​និគម​អង់គ្លេស។ លទ្ធផលនេះ ត្រូវបានមើលឃើញថា ជាការ​កើតចេញពី ការធ្វើបាតុកម្មរបស់ពលរដ្ឋហុងកុង រយៈពេល​៦ខែដែល ប្រឆាំងគោលនយោបាយ ប្រទេស​មួ​យប្រព័ន្ធពីរ ដែលដាក់ចុះដោយ បក្ស​កុម្មុយ​និស្តចិន។ លោកស្រី Carrie Lam នាយកប្រតិ​បត្តិនៃរដ្ឋបាលដែនដីហុងកុង ដែលស្រង់ចុះផ្សាយដោយ សារព័ត៌មាន Asia News បាននិយាយដោយ​ទទួល​ស្គាល់ថា លទ្ធផលនេះ គឺជាបង្ហាញពីការជ្រើសរើស …