cambodiadaily.com
សហរដ្ឋអាមេរិក បន្តជួបលោកហ៊ុន សែន និយាយពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស - The Cambodia Daily Khmer
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកដែលជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា លោក Patrick Murphy បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលើកទីពីរក្នុងតំណែងអគ្គរដ្ឋទូតថ្មី ដើម្បីបន្តការពិភាក្សាអំពីបញ្ហាទំនាក់ទំនងនៃប្រទេសទាំងពីរ។ ជំនួបនេះ ធ្វើឡើងកាលពីថ្ងៃម្សិលមិញ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថាជំនួបរវាងឯកអគ្គរដ្ឋទូតលោក Patrick Murphy និងលោក ហ៊ុន សែន សហរដ្ឋអាមេរិកបន្តគាំទ្រប្រជាពលរដ្ឋកម្ពុជា និងប្រជាធិបតេយ្យ ព្រមទាំងបញ្ហាសិទ្ធិមនុស្ស ដោយថាដើម្បីជួយពង្រឹងទំនាក់ទំនងទ្វេភាគី ។ ចំណែកហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថាជំនួបកាលពីរសៀលថ្ងៃម្សិលមិញនោះ លោក Patrick Murphy បាននាំយកនូវលិខិត០២ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ផ្ញើជូន​លោក។ លោកបញ្ជាក់ថា ​លិខិតទី១ ស្ដីអំពីទំនាក់ទំនង និងសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលសហរដ្ឋអាមេរិកមានបំណងពង្រឹង និងធ្វើអោយកាន់តែប្រសើឡើងនូវទំនាក់ទំនងដែលប្រទេសទាំងពីរមានជាយូរលង់មកហើយ ដោយក្នុងនោះគឺមានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនវិស័យ។ លោកហ៊ុន សែន អះអាងថា ក្នុងលិខិតពីសេតវិមានឬហៅថា វ៉ាយហៅស៍ ( White House) គឺចុះហត្ថលេខាដោយលោកប្រធានាធិបតី Donald Trump …