cambodiadaily.com
លទ្ធផលបោះឆ្នោត បង្ហាញថាពលរដ្ឋហុងកុងមិនត្រូវការគោលនយោបាយ ប្រទេសមួយប្រព័ន្ធ២ទៀតនោះទេ - The Cambodia Daily Khmer
ប្រជាជនក្រុងហុងកុងកាលពីថ្ងៃអាទិត្យទី ២៤វិច្ឆិកា បានសម្រេច ជ្រើសរើស យកការតវ៉ា​របស់ខ្លួន តាម​រយៈ​ការបោះឆ្នោតក្រុមប្រឹក្សាស្រុក ដោយទាត់ចោល គំនាបរបស់ប្រទេសចិន តាមរយៈ​ការដាក់​ចុះគោល​នយោ​បាយ ប្រទេសមួយប្រព័ន្ធ២ ។ តាមការចុះផ្សាយរបស់ សារព័ត៌មានហុងកុង RTHK បានអោយដឹងថា​បេក្ខជន អុ្នកប្រជាធិបតេយ្យ ហុងកុងបានឈ្នះ ភ្លូកទឹកភ្លូកដី លើ បេក្ខជនលំអៀងក្រុងប៉េកាំង ដោយឈ្នះ៩០ភាគរយ ក្នុងការកាន់កាប់ ១៧ស្រុកខណ្ឌ លើ ១៨ស្រុកខណ្ឌនៃដែនដីហុងកុង ហើយបើប្រៀបធៀបនៅក្នុងការបោះឆ្នោត​អាណត្តិ​មុន​នៅ​ឆ្នាំ​២០១៥ សមាជិក​ជាប់ឆ្នោត​ភាគច្រើន ជា​អ្នក​ស្និទ្ធនឹង​ទីក្រុង​ប៉េកាំង​។ ប្រជាជន​ហុងកុង​ចំនួន​៤លាន១​០ម៉ឺន​នាក់​ដែលមាន​សិទ្ធិ​បោះឆ្នោត បាននាំគ្នា​តម្រង់​ជួរ​នៅតាម​មណ្ឌលបោះឆ្នោត​នៅ​ទូទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក​ចំនួន​៤៥២​អ​សនៈ​នៃ​ស្រុក​ទាំងអស់​១៨ ។ បេក្ខជន​ដែល​​ចូលរួម​ប្រជែង​អាសនៈ​ក្រុមប្រឹក្សា​នេះ​មាន​ចំនួន​១០៩០​នាក់​។ ក្រុមប្រឹក្សា​ស្រុក ដែល​នៅជាប់​ផ្ទាល់​នឹង​ប្រជាជន​ហុងកុង មាន​តួនាទី​បម្រើ​សេវាកម្ម​សម្រាប់​ដោះស្រាយ​បញ្ហា​កម្រិត​សហគមន៍​ដូចជា​ការងារ​ដឹកជញ្ជូន និង​សេវាកម្ម​សាធារណ​នានា និងសន្តិសុខ ក្រុង។ យោងតាមលទ្ធផលបោះឆ្នោត នៅក្នុងការបោះឆ្នោត ក្រុមប្រឹក្សាស្រុក ក្នុងដែនដី រដ្ឋបាលស្វ័យត ក្រុងហុងកុងនៅក្រោម របបគ្រប់គ្រង ប្រទេសមួយប្រព័ន្ធ២ ដែល បក្សកុម្មុយនិស្តចិនបានដាក់ចុះអោយអនុវត្តចាប់តាំងពីអាណានិយគមអង់គ្លេស ប្រគល់អោយ នៅឆ្នាំ១៩៩៧ បានបង្ហាញថា ពលរដ្ឋហុងកុងបានសម្រេចទាត់ចោល ប្រព័ន្ធត្រួតត្រារបស់ចិន។ ការបោះឆ្នោត​នេះ …