cambodiadaily.com
នៅស្រីលង្កាប្អូន តែងតាំងបងធ្វើជានាយករដ្ឋមន្ត្រី - The Cambodia Daily Khmer
ប្រធានាធិបតីស្រីលង្កា លោកGotabaya Rajapaksa ដែលទើបជាប់ឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាសៅរិ៍ទី១៦វិច្ឆិកា បានតែងតាំងបងប្រុសបង្កើតរបស់ខ្លួនគឺ Mahinda Rajapaksa ជានាយករដ្ឋមន្ត្រីថ្មីដើម្បីដឹកនាំរដ្ឋាភិបាលក្រោមការចង្អុលបង្ហាញរបស់លោក។ គេនៅចាំបានថាអំឡុងពេលឃោសនារកសំឡេងឆ្នោតក្នុងការបោះឆ្នោត ប្រធានាធិបតី គឺលោក Gotabaya បានសន្យាថានឹងយកបងប្រុសរបស់លោកត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រី គឺអោយតែលោកក្លាយជាប្រធានាធិបតី ដែលជាការពិត លោក Mahinda ធ្លាប់កាន់តំណែង ប្រធានាធិបតី រយៈពេល១០ឆ្នាំ ២អាណត្តិគឺនៅរវាង ឆ្នាំ២០១០ ដល់២០១៥ ហើយក្នុងអំឡុងនោះ សម្រាប់ លោក Gotabaya គឺជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ តាមសេចក្ដីរាយការណ៍របស់ ទីភ្នាក់ងារសារព័ត៌មាន AFP លោក Ranil Wickremesinghe ដែលមកពីគណបក្សកាន់អំណាច UNP បានលាលែងពីតំណែង កាលពីថ្ងៃទី២០វិច្ឆិកាម្សិលមិញនេះ។ នៅប្រទេសស្រីលង្កាមានអំបូរធំពីរ ដែលជាម្ចាស់ឆ្នោតធំជាងគេ គឺទីមួយអំបូរ Sinhalese ជាសហគមន៍ធំជាងគេហើយ កាន់សាសនាព្រះពុទ្ធ និងអំបូរជនជាតិដើម ខ្លាតាមីល ដែលកាន់សាសនា ម៉ូស្លីម និងសាសនាផ្សេងៗទៀត។ ត្រកូល Rajapaksa ត្រូវបានប្រជាជនស្រីលង្កាហៅថា ជាអ្នកកសាងសន្តិភាព ដោយការបញ្ចប់សង្រ្គាមជិត៤០ឆ្នាំ ជាមួយនឹងសហគមន៍ខ្លាតាមីល ដែលសង្រ្គាមនេះ បានចប់ អំឡុងលោក Mahinda ជាមេទ័ព គឺនៅឆ្នាំ២០០៩។ អឡុងសង្រ្គាមនេះ ជនស៊ីវិល ជាពិសេស សហគមន៍ខ្លាតាមីលស្លាប់ជាង៤ម៉ឺននាក់។ លោក Mahinda ដែលធ្លាប់កាន់តំណែងប្រធានាធិបតី បានស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ នៅចំពោះមុខប្អូនប្រុសរបស់លោក ដែលជាប្រធានាធិបតីនៃប្រទេសស្រីលង្កាទី៨។ លោកMahinda មានវ័យ ៧៤ឆ្នាំ ហើយ ប្អូនរបស់លោកគឺលោក Gotabaya មានវ័យ ៧០ឆ្នាំ។ បុរសទាំងពីរនាក់បងប្អូននេះ សុទ្ធតែស្បថសច្ចាការពារផលប្រយោជន៍ជាតិ និងបម្រើជាតិ ដោយស្មោះត្រង់។ ប៉ុន្តែពួកគាត់ សុទ្ធតែជាជនមានឈ្មោះក្នុងបញ្ជីខ្មៅរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ ករណីឧក្រិដ្ឋកម្មសង្រ្គាម ប្រព្រឹត្តក្នុងអំឡុង …