cambodiadaily.com
លោក ហ៊ុន សែន ជំរុញឱ្យពង្រឹងសមត្ថភាពកម្រិតថ្នាក់បណ្ឌិត - The Cambodia Daily Khmer
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា ការទទួលបានងារជា “ បណ្ឌិត” តែគ្មានចំណេះដឹង និងសមត្ថភាពពិតប្រាកដ គឺជាក្តីបារម្ភដ៏ធំបំផុតរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះដែរ ចំពោះអ្នកដែលគ្មានសញ្ញាបត្របណ្ឌិត តែបានខិតខំសិក្សាស្រាវជ្រាវដើម្បីទទួលបាននូវបទពិសោធន៍ និងចំណេះដឹងពិតប្រាកដបន្ថែម គឺត្រូវមានការទទួលស្គាល់ និងលើកទឹកចិត្ត។ ថ្លែងនៅក្នុងពិធីដាក់សម្ពាសឱ្យប្រើប្រាស់នូវ អគារឥន្ទ្រទេវីនៃរាជបណ្ឌិតសភាកម្ពុជានៅព្រឹកនេះ លោក ហ៊ុន សែន បានបង្ហាញកង្វល់អំពីអត្រាអតិផរណាបណ្ឌិតនិងបេក្ខជនបណ្ឌិតនៅកម្ពុជា។ លោកថា ដោយបូករួមទាំងបេក្ខជនបណ្ឌិតរបស់រាជបណ្ឌិត្យសភាកម្ពុជា អាចជាប្រទេសដែលមានបណ្ឌិតច្រើនជាងគេលើពិភពលោក បើធៀបនឹងអត្រាប្រជាជន។ លោកថា ចំនួនបេក្ខជនជា”បណ្ឌិត”មានច្រើនហួស ដោយសរុបទាំងចាស់ និងថ្មី មានប្រមាណជាង ៦០០ នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា អាចចាត់ថាជាប្រទេសដែលមានចំនួន “ បណ្ឌិត” ច្រើនជាងគេនៅលើពិភពលោក បើប្រៀបធៀបនឹងចំនួនអត្រាប្រជាពលរដ្ឋ។ យ៉ាងនេះក្តី លោកថាដើម្បីពង្រឹងគុណភាពកម្រិត “បណ្ឌិត” ក្រុមប្រឹក្សារាជបណ្ឌិត្យសភាត្រូវតែត្រួតពិនិត្យឲ្យបានច្បាស់លាស់នូវគុណភាពបេក្ខជនដែលត្រូវបញ្ចប់ថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា។ ចំពោះអ្នកណែនាំនិក្ខេបបទត្រូវមានសមត្ថភាពនិងលក្ខណៈសម្បត្តិគ្រប់គ្រាន់មុននឹងក្លាយជាអ្នកណែនាំធ្វើនិក្ខេបទដល់បក្ខជននីមួយៗ។ ជាមួយគ្នានេះដែរ លោក បានស្នើឲ្យរាជបណ្ឌិត្យសភាត្រូវតែពង្រឹង និងបង្កើនសមត្ថភាពចំពោះក្រុមប្រឹក្សាការពារនិក្ខេបបទ ហើយត្រូវពង្រឹងគុណភាពនៃការបោះឆ្នោតជាសំងាត់ដើម្បីធានាថា បេក្ខជននីមួយៗពិតជាមានចំណេះដឹង និងសមត្ថភាពច្បាស់លាស់ អាចជាប់និងក្លាយជា “ បណ្ឌិត” បានពិតប្រាកដមែន។ លោកបានដាក់ជាសំណួរថាតើបណ្ឌិតកម្ពុជា មានសមត្ថកិច្ចភាពគ្រប់គ្រាន់ …