cambodiadaily.com
ប្រធានាធិបតីត្រាំ ប្រាប់សភាថា កងទ័ពអាមេរិកឈរជើងនៅអារ៉ាប៊ីសាវអូឌិត នឹងមានចំនួន៣ពាន់នាក់ - The Cambodia Daily Khmer
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បានជម្រាបប្រាប់សមាជិកសភានិងព្រឹទ្ធសភាថា កងទ័ពអាមេរិកកំពុងដាក់ពង្រាយនៅលើទឹកដីនៃប្រទេសអារ៉ាប៊ីសាវអូឌីតនឹងមានចំនួន៣ពាន់នាក់ ដែលលោកថា នេះ ជាក្រុមដំបូងដែលបានបញ្ជូន ទៅកាន់ប្រទេសធំមួយនៅមជ្ឈឹមបូព៌ា ចាប់តាំងពីអាមេរិក ប្រឈមនឹងភាពតានតឹងជាមួយប្រទេសអ៊ីរ៉ង់។ យោងតាមសារព័ត៌មាននៃគេហទំព័រ The National.ae.com បានចុះផ្សាយថា លោកត្រាំបានបញ្ជាក់ដូចនេះ ទៅកាន់សមាជិកសភា និងព្រឹទ្ធសភា អាមេរិក តាមរយៈលិខិតរបស់លោក ។ លិខិតរបស់លោកត្រាំងដែលធ្វើឡើ់ងកាលពីថ្ងៃទី១៩វិច្ឆិកា ក៏បានបញ្ជាក់ទៀតថាលោកនឹងបញ្ជូនកងទ័ពថែមទៀតទៅកាន់ប្រទេសអារ៉ាប៊ីសាវអូឌិត នៅសប្ដាហ៍ទៀតនេះ គឺអោយមានកើនដល់៣០០០នាក់ ហើយជាមួយគ្នានេះ នឹងបញ្ជូនទាំង គ្រាប់កាំជ្រួចទៀតផង។ លោកថាសម្រាប់ប្រទេសអារ៉ាប៊ីសាវអូឌីតនឹងមានចំនួនពី៣០០០នាក់ឡើងទៅ ។ ចំណែក ប្រទេសផ្សេងៗ ដែលកងទ័ពអាមេរិកបានឈរជើងរួច ស្រេចហើយក៏មានការបញ្ជូនបន្ថែមទៀតដែរ។ តាមលិខិតរបស់លោកប្រធានាធិបតី គឺការពង្រីកវត្តមានកងទ័ពអាមេរិក នៅតំបន់មជ្ឈឹមបូព៌ា ព្រោះថា តំបន់នោះទាំងមូល កំពុងរងការគំរាមកំហែងពីសំណាក់ ប្រទេសអ៊ីរ៉ង់ដែលបង្កការប្រទូសារ៉ាយ ជាខ្លាំង។ លោកត្រាំបានប្រាប់ទាំងប្រធានរដ្ឋសភា លោកស្រី Nancy Pelosi និងប្រធានព្រឹទ្ធសភា Chuck Grassley ថាកងទ័ពអាមេរិកនៅតំបន់មជ្ឈឹមបូព៌ា គឺដើម្បីការពារអត្ថប្រយោជន៍អាមេរិក ហើយ ជាការបង្កើន ការ ប្រឆាំង នឹងអំពើភេរវកម្ម និងការគំរាម លើប្រទេសអ៊ីរ៉ង់វិញដែរ។ ការបង្កើនចំនួនកងទ័ពអាមេរិកទៅកាន់តំបន់មជ្ឈឹមបូព៌ា គឺចំពេល ប្រជាជនអ៊ីរ៉ង់ផ្ទុះបាតុកម្ម នៅរយៈពេល ប៉ុន្មានថ្ងៃនេះ …