cambodiadaily.com
កម្ពុជា និងអាមេរិកបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទៅលើការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា - The Cambodia Daily Khmer
កម្ពុជា និងសហរដ្ឋអាមេរិកបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទៅលើការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា លើផ្ទៃដីជាង ៧លាន ហិកតា។ ក្នុងជំនួបរវាងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងលោក ផាតទ្រិក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំនៅកម្ពុជា កាលពីដើមសប្តាហ៍នេះ ភាគីទាំង ២ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការលើកិច្ចការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិក៏ដូចជាកិច្ចគាំពារបរិស្ថាន។ របាយការណ៍របស់ក្រសួងបរិស្ថានឲ្យដឹងថា កម្ពុជាមានតំបន់ការពារធនធានធម្មជាតិច្រើនជាងគេក្នុងតំបន់អាស៊ីដែលប្រព័ន្ធតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ លើផ្ទៃដីរហូតដល់ជាង ៧,២ លានហិកតា ស្មើនឹង ៤១% នៃផ្ទៃដីរបស់កម្ពុជា។ រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ បានជំរុញឲ្យមានការបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អលើការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា និងផ្តោតលើការកសាងសមត្ថភាពមន្ត្រីឧទ្យានុរក្ស ដើម្បីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ។ ជាការឆ្លើយតប លោក ផាតទ្រិក ម័រហ្វី អះអាងថា កិច្ចសហការជាមួយក្រសួងបរិស្ថានកម្ពុជាមានសារៈសំខាន់ណាស់ដើម្បីជម្នះរាល់បញ្ហាប្រឈមក្នុងការការពារ និងគ្រប់គ្រងជីវចម្រុះដ៏អស្ចារ្យរបស់កម្ពុជា និងពិភពលោក។ ក្រុមអ្នកឃ្លាំមើលបញ្ហាព្រៃឈើ ព្រមានថា ដើម្បីឲ្យព្រៃឈើខ្មែរ និងបរិស្ថានខ្មែរមានសុវត្ថិភាព និងមានភាពស្រស់បំព្រងឡើងវិញ លុះត្រាតែសមត្ថកិច្ចហ៊ាននាំខ្លួនជនដល់ដែលមានងារជាឧកញ៉ា និងជាមនុស្សជំនិតរបស់លោក ហ៊ុន សែន …