cambodiadaily.com
កម្ពុជាបង្ហាញមោទនភាពចំពោះការនាំចេញវិស័យកាត់ដេរ និងស្បែកជើង ខណៈសហភាពអឺរ៉ុបកំពុងបោះពួយព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA - The Cambodia Daily Khmer
កម្ពុជាឲ្យដឹងថា ការនាំចេញសម្លៀកបំពាក់វាយនភណ្ឌ និងស្បែកជើង របស់កម្ពុជាក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ កើនឡើង ១៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបង្ហាញថាការនាំចេញផលិតផលក្នុងឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើង ដែលសាព័ត៌មាន The Cambodia Daily ទើបទទួលបានឲ្យដឹងថា ក្នុងរយៈពេល៩ ខែ ដើមឆ្នាំ២០១៩ កម្ពុជាបាននាំចេញទៅអាមេរិក ប្រហែលជាង ២ពាន់ ៥រយលានដុល្លារ និងទៅសហភាពអឺរ៉ុបមានចំនួនជាង២ពាន់ ៤ រយលានដុល្លារ ទៅអង់គ្លេសចំនួនជិត ៧រយលានលានដុល្លារ ទៅជប៉ុន ជាង៧រយ លានដុល្លារ និងទៅបណ្តាប្រទេសដែលជាសមាជិកអាស៊ានចំនួនជាង ១រយលានដុល្លារ។ ចំណែករបាយការណ៍ពីក្រសួងពាណិជ្ជកម្មវិញបង្ហាញថា គិតត្រឹមរយៈពេល ៩ខែដំបូងឆ្នាំ២០១៩ កម្ពុជាបាននាំទំនិញទៅចិនមានទំហំទឹកប្រាក់ចំនួនជាង ៧រយលានដុល្លារ ឯចិនវិញនាំទំនិញចូលកម្ពុជាមានទំហំទឹកប្រាក់ចំនួនជាង ៥ពាន់ លានដុល្លារ។ ដោយឡែក នៅឆ្នាំ២០១៨ ការនាំចេញរបស់កម្ពុជាទៅចិនមានជាង ៨រយលានដុល្លារ គឺកើនពី ៧៥៣លានដុល្លារ នៅឆ្នាំ២០១៧ រីឯចិនវិញនាំចូលមកកម្ពុជាបានចំនួន ៦ពាន់ ១៤៤ លានដុល្លារ កើនពី៥ពាន់ ២៨៧ លានដុល្លារបើធៀបទៅនឹងឆ្នាំ២០១៧ …