cambodiadaily.com
វេណេហ្សូអេឡា ធ្លាក់ក្នុងរលកនៃការបះបោរជាថ្មីទៀតក្នុងការទំលាក់ជនផ្ដាច់ការនីកូឡាសម៉ាឌូរ៉ូ - The Cambodia Daily Khmer
ប្រជាជនវេណេហ្សូអេឡា ចាប់ផ្ដើមសាកល្បងជាថ្មីម្ដងទៀតហើយ នៃការចុះដើរតាមដងផ្លូវ ដើម្បីដាក់សម្ពាធលើ លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ចុះចេញពីតំណែង ដោយសារជនផ្ដាច់ម្នាក់នេះ បានឡើងកាន់អំណាចដោយមិនឆ្លងកាត់ការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ ព្រោះតែបានចាប់ និងបណ្ដេញមេដឹកនាំបក្សប្រឆាំងមិនអោយចូលរួមប្រកួត នៅក្នុងការបោះឆ្នោត ប្រធានាធិបតីកាលពីខែឧសភាឆ្នាំ២០១៨។ បណ្ដាញផ្សាយព័ត៌មាន អូស្ត្រាលី ABC news បានចុះផ្សាយថា ចាប់តាំងពីថ្ងៃទី១៦ ខែវិច្ឆិកាមក អ្នកគាំទ្របក្សប្រឆាំងរាប់ម៉ឺននាក់ បានចុះដើរតាមដងផ្លូវនានានៅរដ្ឋធានី ការាកាស ដោយទាមទារឲ្យលោក ម៉ាឌូរ៉ូ ចុះចេញពីតំណែង ដែលបាតុករចាត់ទុកជនផ្ដាច់ការរូបនេះ បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នាំអោយ សហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសរបស់ខ្លួន។ លោក Juan Guaidó មេដឹកនាំបក្សប្រឆាំង ដែលដឹកនាំបាតុកម្មបានប្រកាសអោយពលរដ្ឋវេណេហ្សូអេឡា ចាប់ផ្ដើម ធ្វើការតស៊ូជាមួយនឹងលោកជាថ្មីទៀត គឺត្រូវធ្វើបាតុកម្ម ជារៀងរាល់ថ្ងៃ ដើម្បីអោយសហគមន៍អន្តរជាតិ ឃើញថាពលរដ្ឋមិនអាចរស់នៅបានជាមួយនឹងការដឹកនាំរបស់លោកម៉ាឌូរ៉ូនោះទេ។ បាតុកម្មធំជាលើកដំបូងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានទាញស្ថានការណ៍ វិលទៅរកស្ថានភាពកាលពដើមខែឧសភា វិញ ដែលមានបាតុករជិត១០ម៉ឺននាក់បានចូលរួម។ គិតមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ស្ថានភាពនៅរដ្ឋធានី ការ៉ាកាស នៅតែស្ថិតក្នុងភាព ច្របូលច្របល់នៅឡើយ ខណៈក្រុមប្រឆាំងបានដឹកនាំតវ៉ា បានចាប់យកទីតាំងប្រជាជនរស់នៅធ្វើជាទីតាំងតស៊ូ ដែលនាំឲ្យពលរដ្ឋរស់នៅតាមដងផ្លូវក៏ចូលរួមផងដែរ។ លោក Juan Guaidó បានថ្លែងទៅកាន់អ្នកគាំទ្រ …