sophanseng.info
«នៅពេលមនុស្សល្អនៅស្ងាត់ស្ងៀម» ទី ២
«នៅពេលមនុស្សល្អនៅស្ងាត់ស្ងៀម» ទី ២ និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត http://kumnitkhmer.com/ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ លទ្ធិប្រជាធិបតេយ្យលើកតម្កើងប្រជាពលរដ្ឋជា «អធិបតី» ពោលគឺជាធំ ។ នៅក្នុងការគ្រប់ គ្រងនគរ លទ្ធិប្រជាធិបតេយ្យប្រកាន់យកឆន្ទះប្រជាពលរដ្ឋជាកំពូលនៅក្នុងសេចក្តីសំរេច នយោបាយ ឬមាគ៌ានយោបាយរបស់ប្រទេស ។ ខ្ញុំបានរំឮកនៅក្នុងអត្ថបទខ្ញុំកាលពីមុននេះថា អង្គភាពភូមិសាស្ត្រក្រិកបុរាណឈ្មោះ Athens ជាប្រទេសទីមួយក្នុងលោកដែលបានឱបក្រសោបលទ្ធិប្រជាធិបតេយ្យតាំងតែពីក្នុងសតវត្សទី ៥ មុនគ្រឹស្ទសករាជមកម្លេះ ។ ពោលគឺពលរដ្ឋក្រិកបុរាណដែលបានប្រសូតទស្សនៈ «សេរីភាពរបស់បុគ្គលមនុស្ស» ដែលបានក្លាយទៅជាមូលដ្ឋានគ្រឹះនៃអរិយធម៌ពិភពលោកខាង លិចហើយពាក្យក្រិកមានន័យថា «ប៉ូលីទីកូស» politikos ដែលខ្មែរយើងនិយមហៅថា ប៉ូលីទីក គឺសំដៅទៅលើការទំនាក់ទំនងរវាងពលរដ្ឋក្រិកនិងអង្គភាពភូមិសាស្ត្ររបស់គេ ។ រដ្ឋ Athens ឈរនៅលើមូលដ្ឋាននៃពលរដ្ឋដែលមានសេរីភាពនិងមានការយល់ដឹងសមល្មម ហើយដែលមើលឃើញថា ការចូលរួមនៅក្នុងកិច្ចការរដ្ឋគឺជាកិត្តិយសនិងជាភារៈកិច្ចរបស់ ពលរដ្ឋ ។ នៅក្នុងគំនិតបណ្តុះបណ្តាលលទ្ធិប្រជាធិបតេយ្យឱ្យបាននៅគង់វង្ស នៅទ្វីបអឺរ៉ុប លោក ហ្ចន ឡក់ John Locke (១៦៣២-១៧០៤) ទស្សនវិទូជាតិអង់គ្លេស និងលោក ហ្សារ៍លស៍…