sophanseng.info
លទ្ធផលការប្រឡងបាក់ឌុបឆ្នាំ២០១៦នេះនិងគោលនយោបាយរើសអើង
ប្រឡងបាក់ឌុបឆ្នាំនេះជាប់៦២,១៨ភាគរយ ហើយក៏មានក្មួយខ្ញុំម្នាក់ដែរ។ និយាយដោយត្រង់ចង់សួរថា តើក្រសួងអប់រំរៀបចំយ៉ាងម៉េចចំពោះអ្នកមិនជាប់ជាង៤៧ភាគរយទៀត? អោយពួកគេរៀនឌុប? អោយពួកគេធ្វើចំណាកស្រុុកទៅស្រុកថៃ? ឬអោយពួកគេដើរទាត់ខ្យល់? ។ល។និង។ល។ជាដើម។ អ្នកជាប់ក្រៅពីមិនបានរៀនឌុប ក៏មិនប្រាកដថាគេអាចគេចផុតពីគន្លងអ្នកធ្លាក់ដែរ។ តែអ្វីដែលហួសចិត្តគឺពិភពលោកគេមិនអនុវត្តការប្រឡងជាប់ធ្លាក់(exam)ដើម្បីវាស់សមត្ថភាពកូនសិស្សទៀតទេ តែគេប្រើវិធីស្ទាបស្ទង់កំរិតព្យាយាម(assessment) របស់សិស្សវិញ។ បើកូនសិស្សព្យាយាមសិក្សាពេញលេញ គឺពួកគេមិនដែលធ្លាក់ទេក្នុងរយះពេល១២ឆ្នាំ។ ហើយប្រទេសប្រជាធិបតេយ្យ គេមិនយកការប្រឡងជាប់ធ្លាក់ដើម្បីវាស់ចំណេះដឹងកូនសិស្សទេ ព្រោះគេជឿទៅលើផ្នត់គំនិតព្យាយាម(growth mindset) ជាងផ្នត់គំនិតឆ្លាតពីកំណើត(fixed mindset)។ លើសពីនេះ កម្ពុជាមិនអាចមានចិរភាពខាងការអភិវឌ្ឍន៌ទេ បើរដ្ឋាភិបាលនៅតែប្រើគោលនយោបាយបែបសង្គមបិទ(not an open society)និងការរើសអើង(exclusive)។ យើងអាចពិនិត្យទៅលើគោលនយោបាយរើសអើង(exclusive)និងគោលនយោបាយមិនរើសអើង(inclusive) តាមកត្តាខ្លះៗដូចតទៅនេះ៖ នយោបាយដឹកនាំប្រទេស=គណបក្សនយោបាយដឹកនាំរដ្ឋាភិបាលកំណត់គោលនយោបាយដែលមានតែខ្លួនម្នាក់គត់ដែលអាចរក្សាសន្តិភាពនិងការអភិវឌ្ឍន៌ដោយចាត់ទុកក្រុមជំទាស់ដែលមានកំឡាំងប្រហាក់ប្រហែលខ្លួនថាជាក្រុមបំផ្លាញសន្តិភាពនិងការអភិវឌ្ឍន៌ ព្រមទាំងខិតខំអុកឡុកអោយក្រុមនេះរលាយខ្លួនតែម្តង។ នយោសេដ្ឋកិច្ចទីផ្សាសេរីមូលធនិយមបែបបក្សពួកនិយម=ដោយដំណើរនយោបាយសេដ្ឋកិច្ចបែបទីផ្សាសេរីតែមានតែបក្សពួកជំនិតៗទេដែលអាចប្រកួតប្រជែងនិងអាចដេញថ្លៃបាន។ ការរៀបចំការបោះឆ្នោតបែបអសកល=ការរៀបចំការបោះឆ្នោតមួយដែលបន្សល់ទុកអ្នកបោះឆ្នោតរាប់លាននាក់មិនបានចូលរួមដូចជាមិនសំរួលអោយខ្មែរនៅក្រៅប្រទេសអាចចូលរួមបាន។ ប្រព័ន្ធអប់រំបែបចង្អៀតចង្អល់=គួរយកផតហ្វូលីអូ១២ឆ្នាំដែលកូនសិស្សរៀនសូត្រដើម្បីវាស់កំរិតចំណេះដឹងជាប់ធ្លាក់ជាជាងយកការប្រឡងតែពីរថ្ងៃជារង្វាស់រង្វាល់។ ពិធីកម្មរដ្ឋ=រាល់ការរៀចបំវេទិការផ្សេងៗ រមែងអោយអ្នកបំរើរាស្រ្តអង្គុយខ្ពស់ជាងរាស្ត្រម្ចាស់ប្រទេស។ ការធ្វើដំណើររបស់អ្នកមានអំណាចរមែងអុកឡុកផ្លូវចរាចររបស់រាស្ត្រ។ កំរាលព្រំក្រហមគួរអោយរាស្ត្រជាអ្នកដើរលើវិញ មិនមែនសំរាប់អ្នកបំរើរាស្ត្រទេ។ រាល់សមិទ្ធផលនានាគឺជាសមិទ្ធិផលរបស់រាស្ត្រ មិនមែនរបស់អស់លោកអ្នកមានអំណាចដែលចិញ្ចឹមជីវិតដោយប្រាក់បៀរ៌វត្សន៌ដែលរាស្ត្រប្រគល់អោយទេ។ សិស្សដែលទទួលបានពិន្ទុអាដ៏ច្រើនសន្ធឹកសន្ធាប់គឺចំនួន៤០៥នាក់ឆ្នាំនេះនឹងត្រូវទទួលរង្វាន់ជាតិ មិនមែនរង្វាន់ពីអ្នកបំរើជាតិជានីតិបុគ្គលទេ។ គម្លាតសង្គមនិងសង្រ្គាមស្មារតី=គម្លាតសេដ្ឋកិច្ចគ្រួសារនៃប្រជាពលរដ្ឋខ្មែរនៅតែជាសាហេតុធំដែលមានការប្រឆាំងគ្នារវាងអ្នកមាននិងអ្នកក្រ អ្នកក្រុងនិងអ្នកជនបទ ហើយសង្រ្គាមស្មារតីទាំងនេះរមែងនាំទៅរកហានីយភ័យសង្គមខ្ពស់។ ------- Grade 12 high school exam this year passed…