mrd.gov.kh
ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
នៅ​រសៀល​ថ្ងៃ​ពុធ ១០ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៩ នៅ​សណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រសួង​អភិវឌ្ឍន៍ជនបទ បានរៀបចំពិធីបិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១៩ ក្រោម​អធិបតីភាព​ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនិង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ អញ្ជើញ​ចូលរួម​ក្នុង​សន្និបាត​នេះ​មាន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាង​ក្រសួង ស្ថាប័ន តំណាង​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល តំណាង​អាជ្ញាធរ​ដែនដី​រាជធានី-ខេត្ត សរុប​ជាង ៩០០ នាក់ ។ នៅក្នុង​ពិធី​បិទ​សន្និបាត​នេះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានធ្វើ​របាយ​ការ​បូកសរុប​លទ្ធផល​សន្និបាត ដោយបាន​លើកឡើងថា អង្គសន្និបាត បាន​សម្តែង​នូវ​ការអបអរសាទរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​មគ្គុទេសក៍​ភាព​ដឹកនាំ​រដ្ឋប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ទទួលបាន​នូវ​សន្តិភាព ឯកភាព​ជាតិ…