kampucheathmey.com
មិនថា​អាយុតិចប៉ុណ្ណា បើសិនធ្វើប៉ុន្មានយ៉ាងនេះបាន គឺជា​បុគ្គលជោគជ័យ! - Kampuchea Thmey
១ រឹងមាំ មនុស្សរឹងមាំ មិនសំដៅ​ថា ទាល់តែមាន​អាយុច្រើន ​ឆ្លងកាត់បទពិសោធន៍រាប់មិនអស់នោះ​ទេ ប៉ុន្តែ​ភេទទន់ខ្សោយណា ដែលអាចពឹងខ្លួនឯងបាន​ ឬមនុស្ស​វ័យក្មេង​ដែលចេះ​វិធី​ខ្លួនទីពឹងខ្លួន​ គឺជាមនុស្ស​រឹងមាំ។ សម្គាល់មនុស្ស​នេះបាន​ដោយសង្កេត​លើការទទួលខុសត្រូវនូវ​ទង្វើក្នុងជីវិត​ក្នុងចិត្ត​គំនិតរបស់គេ។ មនុស្ស​ខ្លះ ចាស់ហើយ អាយុច្រើនពិតមែន ​តែមានគំនិត​រាក់ៗ មិនសួវហ៊ាន​​ទទួលកំហុស​ មិនសូវហ៊ាន​ប្រឈម​នឹងការពិត​ ក៏មិនមែនជាមនុស្សរឹងមាំំដដែល។ កម្រិតនៃការទទួលខុសត្រូវក្នុងវ័យនិមួយៗ បង្ហាញថា យើងមានភាព ចាស់ទុំជាងក្មេងផ្សេងៗ​ ជាមនុស្សដែលត្រៀមនឹងធ្វើរឿងអស្ចារ្សជាច្រើនមិនគួរអោយជឿ ជាមនុស្សនៃសម័យកាលឌីជីថលពិតៗ។ ពួកគេមានការគោរពអ្នកដទៃ គោរព​ខ្លួនឯង ចេះស្តាប់គំនិត​អ្នកផ្សេង ចេះថ្លឹងថ្លែង មានចិត្តត្រជាក់ៗ មានវិធីផ្ទាល់ខ្លួន ក្នុងការរៀនពីភាពជោគជ័យ និងទម្លាប់មិនវាយតម្លៃភាពបរាជ័យរបស់អ្នកផ្សេង។ ២ ឯករាជ្យ ឯករាជ្យជាអ្វីមួយដែលគ្រប់គ្នាចង់បាន ឯករាជ្យកាន់តែឆាប់ជោគជ័យកាន់តែលឿន។ មនុស្ស​ជោគជ័យ​ជាមនុស្ស​ដែល​អាចឯករាជ្យបានលើការសម្រេចចិត្ត មិនថា​ស្នេហា ការងារ​ឬអ្វីផ្សេងៗទៀត ។​ មនុស្ស​ប្រភេទនេះ មិនព្រម​ដាក់ខ្លួនឯងជា​ចំណុះក្រោម បុគ្គលមានអំណាចណាមួយ​ ឬលក់សេរីភាព​ខ្លួនឯងដើម្បីប្រាក់នោះឡើយ។ ពួកគេរៀន​ធ្វើការសម្រេចចិត្ត ព្រោះ​ការសម្រេចចិត្តគឺជាជំហានដ៏ធំមួយក្នុងភាពជាអ្នកដឹកនាំ ។​ ការសម្រេចចិត្ត​របស់ពួកគេ ភាគច្រើនមិនធ្វើតាមលំនាំមនុស្ស​ណាម្នាក់ ឬអ្វីដែលមនុស្ស​ភាគច្រើនបានធ្វើពីមុនៗ​មកនោះទេ គេមានគំនិត​ដាច់ដោយឡែក ហើយ​គេ​ឱ្យតម្លៃគំនិតនិងភាពជាខ្លួនឯង។ ៣ ចេះគ្រប់គ្រងលុយនិង ពេលវេលា …