kampucheathmey.com
អាជ្ញាធរ​ខេត្ត​ប៉ៃលិន ​ជំរុញ​ដល់​សភា​ពាណិជ្ជកម្ម​ខេត្ត ត្រូវ​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន​ ពាណិជ្ជករ ដើម្បី​លើកស្ទួយ​កំណើន​សេដ្ឋកិច្ច​ខេត្ត ឲ្យ​មានការ​រីកចម្រើន​បន្ថែម - Kampuchea Thmey
ប៉ៃលិន​ ៖ ​លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្ត​ប៉ៃលិន បាន​ថ្លែង​ដូច្នោះ នៅ​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​ការងារ​វិនិយោគ​ក្នុង​ខេត្ត​ប៉ៃលិន នា​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០ នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក សុខ សា​ធី​ម ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត , លោក ឡោ ស៊ុន​ជាង ទីប្រឹក្សា​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត ព្រមទាំង​មានការ​ចូលរួម​ពី​សមាជិកសភា​ពាណិជ្ជកម្ម​ខេត្ត និង​បណ្ដា​អ្នក​វិនិយោគ​ជនជាតិ​ជប៉ុន ជនជាតិ​កូរ៉េ ​​ជនជាតិ​ថៃ ព្រមទាំង​មន្ត្រី នៃ​មន្ទីរ​ពាណិជ្ជកម្ម ជាច្រើន​នាក់។ មានប្រសាសន៍​ក្នុង​ពិធី​នេះ​ដែរ​លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្ត​ប៉ៃលិន តំណាង​លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បានលើកឡើង អំពី​ស្ថានភាព​ភូមិសាស្ត្រ របស់​ខេត្ត ដែល​មាន​សក្តានុពល លើ​វិស័យ​ទេសចរណ៍ និង កសិកម្ម ចំណែក​ទំហំ​ពាណិជ្ជកម្ម​ក្នុង​ខេត្ត បានផ្តល់​ភាពងាយស្រួល​ច្រើន សម្រាប់​ការ​ចរាចរ ព្រោះ​ខេត្ត​ប៉ៃលិន មាន​ព្រំដែន​ជាប់ ប្រទេស ជិតខាង ដែលមាន​ច្រកទ្វារ​អន្តរជាតិ​មួយ បាន​ធ្វើ​ឲ្យ​មាន​កំណើន សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ផង​ដែរ។ …