kampucheathmey.com
លាក់កាយវិការនេះមិនជិត​ទេ ពេលមនុស្ស​ប្រុស​ធ្លាក់ក្នុងអន្លង់ស្នេហ៍ - Kampuchea Thmey
ធម្មតា បុរសមិនអាចរង់ចាំបានយូរទេក្នុងការ សុំលេខទូរសព្ទ Addយើង​ក្នុងហ្វេសប៊ុកហើយ​សុំជួបកាហ្វេជាមួយឬឈាន​ដល់មើលកុន។ គេជា​ភេទដែលមិនចាំំបាច់អត់ធ្មត់​ស្រេចទៅហើយ​ ប្រសិនគេតំអក់ តើគេ​ចាំឱ្យខាងស្រីចាប់ផ្តើមមុន? មិនដែលទេ ព្រោះ​គេមិនអាច​រង់ចាំបាន​ថែមទំាង​ ហានីភ័យខ្ពស់ត្រង់ថា គេ​តែងខ្លាចនាង​មិនចាប់ផ្តើម ហើយ​មាន​បុរសផ្សេង​ចូលទៅ​រកនាងបាន​មុន! នេះឯងជា​​មូលហេតុ​ដែល​មនុស្ស​ប្រុស​មិនអាច​អត់ធ្មត់បានពេលគេមាន​ចិត្ត​មកលើអ្នក។​ មួយវិញ​ទៀត ​វាក៏ជាសញ្ញា​សម្គាល់ដ៏​​បុរាណមួយ​តែនៅសល់ទើស​សព្វថ្ងៃ គឺរាល់​ពេលដែលបាន​ខាងស្រី ព្រមទៅជាមួយម្តងៗគេ​ស្វះ​ស្វែង​កាត់សក់ រក​ទិញសំលៀកបំពាក់ថ្មីខ្លះឬសម្អាតមុខ កោរ​សង្ការ ក្នុងគោលបំណង បង្កើនការទាក់ទាញ​បែប​ទាន់សម័យ ក៏​ដូចជា​បង្កើន​ទំនុកចិត្ត​សម្រាប់ខ្លួនឯង។ បុរសចូលចិត្តការប្រកួតប្រជែងណាស់ ហើយប្រសិនបើគេកាន់តែ​ខំ គឺ​ការស្រលាញ់របស់គេចំពោះ​អ្នកកាន់តែធំ​ទៅតាម​នោះ។ ឧទាហរណ៍ គេ​នៅតែបន្តណាស់ទោះត្រូវបានបដិសេធ​ឬ​យើង Unfriend គេនៅតែaddមកទៀត​អ្នកមិនលើក​ទូរសព្ទ ក៏​​គេនៅតែខលមកជានិច្ច។ បើគេមិនខំ បានន័យ​ថា​គេមិនខ្វល់ពីយើង​ទេ។​ រឿង​នេះច្បាស់ ដូចថ្ងៃ​ដោយមិនចាំបាច់វិភាគ​វែងអ្វី។ បុរសតែងតែលង់ស្នេហ៍ ពេលអ្នកមិនងាយព្រម​មកនៅក្បែរពួកគេ ចំណែក​ពេល​ណា​កន្លែងណា​ក៏​ការ​នឹកអ្នកអាចកើតមាន​ឡើងបាន​ដែរ គេរវល់យ៉ាងណា​ក៏គេតែងមាន​ពេលវេលា​សម្រាប់​បេះដូង​គេជានិច្ច​ គេ​តែង​ឆ្ងល់ពីអ្វីដែលអ្នកកំពុងធ្វើ និងថាតើអ្នកកំពុងគិតអំពីគេវិញដែរអត់ ហើយអ្នកកំពុង​នៅទីណា ជាមួយអ្នកណា​ គេខ្លាចបំផុត​ពីវត្តមាន ប្រុសសង្ហា​ផ្សេងៗក្នុងការិយាល័យអ្នក ប្រធាន​ផ្ទុយភេទរបស់អ្នក និងមិត្ត​ប្រុសៗ ដែលតែងLikeលើហ្វេសប៊ុករបស់អ្នក។ បើគេមិនជជីក​ចងើដឹងរឿងអស់នេះ​ ច្បាស់ណាស់​ ចិត្តគេមាន​អ្នកផ្សេង​សំខាន់ជាងអ្នកហើយ​។ បុរស​តែងតែ​ ទ្រាំមិនបានក្នុងការ​ចង់ដឹង ពី ជីវិតផ្ទាល់ខ្លួនអ្នក ហើយគេត្រូវតែដឹងឮឱ្យបាន …