លួចស្រលាញ់យូរប៉ុណ្ណាទើបខាងប្រុសៗ ដាច់ចិត្តសារភាព? - Kampuchea Thmey
លង់ស្រលាញ់ប៉ុន្មានថ្ងៃ ទើបភាគីខាងបុរសព្រមសារភាព? ចម្លើយ៖ អាស្រ័យលើប្រភេទមនុស្សនិងស្ថានភាពជាក់ស្តែង។ មនុស្សខ្លះ អាចនឹងមានអាការៈ ស្ទាក់ស្ទើរដូចខ្ញុំ ព្រោះ អៀន ព្រោះមិនមានទំនុកចិត្ត ព្រោះខ្លចថាគេនឹងបដិសេធ ឬខ្លាចថាមនុស្សគេស្រលាញ់ឡូយជាងយើង។ វាអាស្រ័យសំខាន់ថា តើមនុស្សប្រុសហ្នឹងជាអ្នកណា មានថានៈអ្វី ហើយទុកចិត្តខ្លួនឯងអត់?ខាងស្រីក៏ជាភាគីំជំនួយដែរ ! មនុស្សស្រីខ្លះ ធ្វើឱ្យខាងប្រុសមានអារម្មណ៍ថា នាងក៏ចូលចិត្តគេវិញដែរ មុនពេលនាំទៅដល់ការសារភាព។ តេមនុស្សស្រីខ្លះ ប្តូរមិនទៀងទាត់ទេ ម្តងល្អ ម្តងគេច ម្តងលេងសើចឌឺដង ម្តងព្រងើយកន្តើយ ប្រសុណាគេហ៊ានសារភាព បើខ្ញុំអត់សោះ! ការបាននិយាយគ្នាញឹកញាប់ងាយចាប់អារម្មណ៍ដឹងចិត្តគ្នាដោយសម្ងាត់បាន។ បើគ្មានតម្រុយ បុរសៗពិតណាស់មិនហ៊ានប្រថុយនិយាយដាច់ខាតព្រោះ ការបាក់មុខជារឿងដ៏ឈឺចាប់មួយក្នុងបេហដូងមនុស្សប្រុស។ សំណូមពររបស់ខ្ញុំ គឺសុំឱ្យស្រីៗទទួលគេក្នុងនាមជាមិត្តភក្តិសិន។ បង្កើតការដើរលេងធម្មតាតែកុំប្រញាប់សួរថា នេះជាការណាត់ជួបបែបគូស្នេហ៍ដែរអត់? ការធ្វើឱ្យភាគីទំាងសងខាង មានផាសុខភាពពេលនៅក្បែរៗគ្នាជារឿងដ៏សំខាន់មួយ។ បើវាមិនវិវត្តរ៍អ្វី នៅត្រឹមមិត្តល្អ ចំណែកបើវាដំណើរការល្អ ហើយមានអារម្មណ៍ចង់ឃើញគ្នារាល់ថ្ងៃ ខាងប្រុសនឹងមិនរង់ខាំទេ គេច្បាស់ជារកឱកាសដើម្បីសារភាព ហើយបើយើងមានចិត្តលើគេដែរបង្ករឱកាសនោះឱ្យគេទៅ តែប្រសិនបើក្នុងករណីមិនចង់បន្តទំនាក់ទំនងនេះ ប្រាប់គេត្រង់ៗកុំឱ្យលង់ជ្រៅជាងហ្នឹង ប្រាប់ថាយើងមានបុរសក្នុងសុបិនរួចហើយ តែជាមនុស្សផ្សេង ធ្វើយ៉ាងណាឱ្យគេយល់ថាមិនត្រូវសារភាពនោះទេ។ ដោយ Mr Tomorrow