kampucheathmey.com
ជិត​ចូលឆ្នាំ​ចិន ទឹកក្រូច​អាយ​ស៍ ​សម្រុក​ផ្តល់ជូន​អាំង​ប៉ាវ​ប្រូ​ម៉ូ​សិន​នៅ​ស្ទើរ​គ្រប់​តំបន់​ក្នុងប្រទេស​ - Kampuchea Thmey
កាន់តែ​កៀក​ថ្ងៃ​ចូលឆ្នាំ​ចិន ទឹកក្រូច​អាយ​ស៍ ស​ម្រេច​ផ្តល់ជូន​អាំង​ប៉ាវ​ប្រូ​ម៉ូ​សិន​នៅតាម​បញ្ជរ​លក់​នៅ​ទីតាំង​ជាច្រើន ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ទូទាំងប្រទេស​កម្ពុជា។ ការលក់​ជាមួយនឹង​ការផ្ដល់​ជា​កាដូ​ដូចជា អាវយឺត កាបូប និង កែវ​ទឹក ធ្វើ​នៅ​មណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ ម៉​ល ខណៈ​សំបុត្រ​កុន និង​រង្វាន់​ផ្សេងៗ​ទៀត​ជាច្រើន ធ្វើ​នៅ​ផ្សារ​ទំនើប ជីប ម៉ុង អ៊ី​ដិ​ន​ហ្គា​ដិ​ន​, ផ្សារ​ទំនើប ជីប ម៉ុង មុនី​វង្ស​, ផ្សារ​ទំនើប ជីប ម៉ុង ២៧១ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ជីប ម៉ុង បាក់​ទូក ហើយ​កម្មវិធី​អាំង​ប៉ាវ​ប្រូ​ម៉ូ​សិន​ពិសេស​នេះ ធ្វើឡើង ពីថ្ងៃ​ទី​១០​ដល់​ថ្ងៃទី​២៨ ខែមករា​។ សម្រាប់​ទីតាំង​២០​ផ្សេងទៀត​ដូចជា ផ្សារ​សំ​ហាន់ ផ្សារ​គីឡូម៉ែត្រ​លេខ​៤, ផ្សារ​អូឡាំពិក​, ផ្សារ​អូរឫស្សី​, ផ្សារ​ពោធិញាណ​, ផ្សា​កណ្តាល​, ផ្សារ​កាណាឌីយ៉ា​, ផ្សារ​ដើម​គ​, ផ្សារ​ជម្ពូ​រវ័ន​, ផ្សារ​ឈូក​មាស​, ផ្សារ​ព្រែក​អញ្ចាញ​, ផ្សារ​ព្រែក​ឯង​, ផ្សារ​ព្រៃទា​, ផ្សារ​ច្បារអំពៅ​, ផ្សារ​ត្រពាំង​ថ្លឹង​, ផ្សា​រកា​ណា​ស៊ី​ធី​, ផ្សា​របឹង​បៃតង​, …