kampucheathmey.com
ត្រប់ ទំពាំង បន្លែពេញនិយមនៅខ្មែរ ត្រូវវេជ្ជបណ្ឌិតអាមេរិកជឿថាមានប្រយោជន៍ខ្លាំង - Kampuchea Thmey
​វេជ្ជបណ្ឌិត​​​​​សញ្ជាតិ​អាមេរិកាំង ដើម​កំណើត​អាស៊ី លោក​ William Li និង​ជាកវី​និពន្ធ​​សៀវភៅ​​សុខភាព​ដ៏​ល្បី “EAT to BEAT DISEASE​” បាន​ណែ​នាំ អាហារ​មួយ​ចំនួន​​ មាន​គុណ​ប្រយោជន៍ដល់​ប្រព័ន្ធ​ការពារ​រាង​កាយ មាន​ទាំង ប្រព័ន្ធ​ភាពស៊ាំ ជាលិកា បាក់តេរី​ល្អ​​ក្នុង​ពោះ​វៀន និង​សរសៃ​ឈាម រួមទាំង​ DNA ទៀត​ផង។ អាហារ​ល្អៗ​ទាំង​នេះ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ក្នុងអត្ថបទ​ខាង​ក្រោម។ ១- ប្រេងអូលីវ ​ប្រេង​អូលីវ​ធម្មជាតិ​ ជា​​សមាសធាតុ​​​ជីវ​សកម្ម​មួយ ជំរុញ​ប្រព័ន្ធ​ស៊ាំ​​ក្នុង​រាង​កាយ​ប្រសើរ​ឡើង និង​ជួយ​បន្ថយបញ្ហា​ងាយអាលែកហ្ស៊ី ក្នុងរាង​កាយ។ ការ​សិក្សា​ជា​ច្រើនបាន​បង្ហាញ​ថា ពពួក​​សមាស​ធាតុ​ជីវ​សកម្ម​ ក៏​ជួយ​បន្ថយ​​ការ​លូត​លាស់​​កោសិកាអាក្រក់ ​ពិសេស កោសិកាមហារីក​សុដន់​តែម្តង​។ ២- ទំពាំង​ ទំពាំង ជា​​អាហារ​​ពេញ​និយមខ្លាំងសម្រាប់ពលរដ្ឋ​ខ្មែរ​​​ គឺសម្បូរ​​ជាតិ​​​សរសៃ​ខ្ពស់ ​ពិសេស​មាន​សមាស​ធាតុ​ជីវ​សកម្ម ​​អាច​​ទាក់​ទាញ​​បាក់តេរី​ល្អ​នៅ​​ក្នុង​ពោះ​វៀន ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​​ជួយ​ដល់​ការ​សម្រក​ទម្ងន់។ ៣- កាហ្វេ តាម​ការ​សិក្សា​ជាច្រើន ភេសជ្ជៈប្រភេទនេះ មាន​ទាំង​​គុណ​សម្បត្តិ​ និង​គុណវិបត្តិ​។ ប៉ុន្តែ​បើ​និយាយ​ពី​គុណ​សម្បត្តិ ភេសជ្ជៈ​រសជាតិ​ល្វីង​មួយ​នេះ មាន​សមាសធាតុ​ជីវសកម្ម …