kampucheathmey.com
Update​ ៖ ​ករណី​រលំ​ការដ្ឋាន​សាងសង់​សាលាឆាន់​ ស្លាប់​០៣​នាក់ របួស​១៦​នាក់ - Kampuchea Thmey
​សៀមរាប​ ៖​ ឧបទ្ទវហេតុ​រលំ​ការដ្ឋាន​សាងសង់​សាលាឆាន់​វត្ត​ប្រាសាទ​គោកចក ដែល​មាន​ទំហំ​ទទឹង ៣០ ម៉ែត្រ បណ្ដោយ ៤០​ម៉ែត្រ​និង​កម្ពស់ ៨​ម៉ែត្រ ស្ថិតនៅ​ក្នុង​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប គិត​មកដល់​ម៉ោង​១០​និង​៣០​នាទី​នេះ រក​ឃើញ​ជនរងគ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប មាន​ចំនួន​១៩​នាក់ ក្នុង​នោះ​ស្លាប់​០៣​នាក់។ ប៉ុន្តែ​ប្រតិបត្តិការ​រុក​រក​​​ជនរងគ្រោះ ​​នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ។ ជនរងគ្រោះ ដែល​ស្លាប់ និង​របួស​ទាំង​១៩​នាក់​នោះ​រួមមាន​៖ ១. តឿ តឿ​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​របួស​) ២. ចាន់ សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​របួស​) ៣. វិ​ន វី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​របួស​) ៤. ថ្លុ​ង ចន្ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​របួស​) ៥. ហុក រ៉ា​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (​របួស​) ៦. ខ្លុង ចាន់​ទិ​ត្យ …